ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅឯសាលាស្រុកចំការលេីមានការប្រកាសចូលកាន់តំណែងជាអភិបាលនៃគណ:អភិបាលស្រុកចំការលេី ដោយលោក ខ្លូត ចាន់ដា ត្រូវបានតែងតាំងជាអភិបាលរងខេត្ត និងត្រូវជំនួសដោយលោក សំ ពិសិដ្ឋ ជាអភិបាលនៃគណ:អភិបាលស្រុកចំការលេី ។
ពិធីនេះក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្តលោក អភិបាលស្រុក-ក្រុងទាំង១០ កងកម្លាំងប្រដាប់អាវុធទាំងបីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន
ជាច្រេីននាក់ផ្សេងទៀត ។
មានមតិសំណេះសំណាល លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នារៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម និងការតែងតាំងមុខតំណែងមន្ត្រីរាជការនៅពេលនេះ គឺជាដំណើរការធម្មតានៃការផ្លាស់ប្តូរក្នុងក្របខ័ណ្ឌមន្រ្តីមុខងារសាធារណៈ។
នៅក្នុងឱកាសនេះ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តកំពង់ចាមដែលបានផ្តល់នូវការគាំទ្រ ស្របតាមនីតិវិធីនៃការតែងតាំងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
នៅចុងបញ្ចប់លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បញ្ជាក់ថា កំណែទម្រង់រដ្ឋបាលសាធារណៈ គឺសំដៅដល់ការកសាងរដ្ឋបាលសាធារណៈឲ្យកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមជាមួយការលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ ៕
ដោយ ៖ វណ្ណៈ