ភ្នំពេញ៖ ភោជនីយដ្ឋាន #IZAKAYA (#ហាងជប៉ុន) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ៦៣ (ត្រសក់ផ្អែម) សង្កាត់ទន្លេបាសាក់
មានអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ បានទៅហូបអាហារនៅទីតាំងខាងលើនេះ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅយប់ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2021 ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ
ភោជនីយដ្ឋាន #IZAKAYA (#ហាងជប៉ុន) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ៦៣ (ត្រសក់ផ្អែម) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ចាប៉ពីម៉ោង ១០៖៣០នាទី ដល់ ១១៖០៥នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ បានទៅហូបអាហារនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា