ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែន ! មនុស្សមួយក្រុមកំពុងដើរធ្វើសកម្មភាពព្យុះភ្លៀងគំរាមអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់អោយខ្លួន ,បើមិនលក់ទេអោយសមត្ថកិច្ចចាប់ ខ្លាំងមែនក្រុមសង្គមស្អប់ខ្ពើមនេះ !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ យោងតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំបានឲ្យដឹងថា, បច្ចុប្បន្ននេះក្នុងខេត្តមានមនុស្សមួយក្រុមបានកំពុងដើរអុកឡុកបែបក្រុមសង្គមងងឹត គំរាមកូនកញ្ច្រែងអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ ឲ្យកត់លក់ឲ្យខ្លួនវិញ , បញ្ហានេះអាចអាជ្ញាធរ សមត្ថកិច្ចខ្លាចជនគំនិតទុច្ចរិតមែនទេ ព្រោះជាបទល្មើសខុសច្បាប់ ? ។

តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់ដឹងថា ក្រុមនេះមានចំនួន៤ទៅ៥នាក់ រថយន្ត៣គ្រឿង (ឡានហាំមើព៍ណលឿងអត់ស្លាកលេខ,ឡានព៍ណក្រហមអត់ស្លាកលេខ និងឡានតូយ៉ូតាពណ៌ស ស្លាកលេខ ភ្នំពេញ_2BK9100) ប្រភពព័ត៌មានមួយទៀតបានប្រាប់អោយដឹងថា ក្រុមឡាន(ហាំមើ)លឿងនេះជាកូនចៅ ឧកញ៉ាម្នាក់មកពីភ្នំពេញ ។
ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់អោយដឹងដែរថា, ក្រុមនេះបានដើរគ្រប់ទីប្រជុំជនឃុំស្រុក ពិសេស ស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកអូររាំងឪ និងក្រុងសួង ហើយក្រុមនេះបានអោយសមត្ថកិច្ចមូលដ្ឋានហៅអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ មកចរចាផងគំរាមផង ត្រូវតែលក់អោយខ្លួន ប្រសិនបើមិនព្រមកត់លក់ឲ្យពួកគេនោះទេ និងបញ្ជាឲ្យសមត្ថកិច្ចធ្វើការបង្រ្កាបទីតាំងនេះភ្លាម ។ដោយពួកគេអះអាងថា, មានអាជ្ញាប័ណ្ណ ឆ្នោតជាតិ(Keno online)របស់ឧកញ៉ា គិត ម៉េង អាចជាគំនិតទុច្ចរិតធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរអ្នកឧកញ៉ា គិត ម៉េង ត្រូវតែមានការស្រាវជ្រាវផងដែរ។ ប៉ុន្តែចរចាគំរាមឱ្យគេលក់ឆ្នោតវៀតណាម ខុសច្បាប់ឱ្យខ្លួនទៅវិញ ខណៈដែលប្រទេសកម្ពុជាមិនដែលមានច្បាប់ អនុញ្ញាតិឱ្យមាន អាជ្ញាប័ណ្ណឆ្នោតវៀតណាមខុសច្បាប់ នោះទេ ពិសេសជាប្រភពបង្កើតអោយមានបទល្មើសក្នុងសង្គម ។
តាមប្រភពច្បាស់ការក៏បានបញ្ជាក់អោយដឹងថា ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមកាងឆ្នោតខាងលើបានអោយមេបុស្តិ៍ទន្លេបិតហៅអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់មួយចំនួន មកចរចារផងគំរាមផងថាត្រូវតែលក់អោយខ្លួនបើមិនធ្វើតាម គេនិងអោយសមត្ថកិច្ចចាប់ ដោយពួកគេថាស្គាល់ថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលនិងកងរាជអាវុធហត្ថខេត្ត ។ ហើយគេតែងធ្វើរបៀបនេះគ្រប់បុស្តិ៍និងតំបន់ ។ ប៉ុន្តែករណីគួរស្រាវរកការពិត។

ត្រង់នេះពិតទេ បើសមត្ថកិច្ចត្រូវធ្វើតាមបញ្ជាមនុស្សមួយក្រុមនេះមែន ហើយគ្មានវិជ្ជាជីវៈភារៈកិច្ចការងារ មេកើយ លើសាមីអង្គភាពសមត្ថកិច្ចខ្លួននោះនៅឯណា ?

ពាក់ព័ន្ធនិងករណីនេះលោកឧត្តមសេនីយ៍ទោ ម៉ុន ម៌ាគា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍អោយភ្នាក់ងារយើងអោយដឹងថា , អ្នកណាក៏អោយតែប្រព្រឹត្តខុសច្បាប់ ត្រូវតែអនុវត្តន៍ច្បាប់ទាំងអស់ គ្មានអ្នកខ្លាំងជាងអ្នកណាក្រៅពីច្បាប់ទេ ច្បាប់អោយធ្វើអីធ្វើនិង ហើយតាមការពិតអាជ្ញាប័ណ្ណនិងគឺឆ្នោតឡូតូទេ របស់អ្នកឧកញ៉ា គិត ម៉េង បុិនវាបន្លំអីម៉េច យ៉ាងម៉េចមិនដឹងទេ បងអោយគេស្រាវជ្រាវហើយ ប្អូន អគុរណច្រើន ! ។

ចំណែកលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រាប់ភ្ងាក់ងារយើងដឹងថា ជីវិតពូក្មួយដឹងហើយពូមិនដែលទៅប្រឡាក់ប្រឡូសពាក់ព័ន្ធអំពើខុសច្បាប់នេះទេ ហើយបើមានជនខុសច្បាប់ណាយកឈ្មោះពូមកអួតអាងគំរាមកាងអំពើខុសច្បាប់នេះក៏ដូចអំពើខុសច្បាប់ដ៏ទៃ សូមតេប្រាប់គាត់ភ្លាម ។

ឯតំណាងមនុស្សមួយក្រុមដែលកំពុងដើធ្វើសកម្មភាពបំពានច្បាប់ខាងលើនេះភ្នាក់ងារយើងសុំការពន្យល់តាមលេខទូរស័ព្ទ គេលើកទទួលហើយប្រាប់ថារវល់រួចបិទទៅវិញ ។ ប៉ុន្តែកន្លងទៅ នៅពេលដែលក្រុមនេះដើរចរចាសំឡុតគំរាមអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ ឱ្យលក់ឱ្យខ្លួន គេតែងធានាថា សារព័ត៌មានផ្សាយអីផ្សាយទៅ មិនមានអ្នកបង្រ្កាបនោះទេ ។

ចំពោះករណីខាងលើដែលប្រជាពលរដ្ឋចោទប្រកាន់ក្រុមអ្នកកាងឆ្នោតវៀតណាមនេះ អង្គភាព”នគរដ្រេហ្គននិងកាសែត”យើងរង់ចាំការបកស្រាយគ្រប់ពេលវេលា ។ រីឯពលរដ្ឋរងគ្រោះសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចថ្នាក់លើមានវិធានតាមច្បាប់ចំពោះក្រុមនេះផង ព្រោះបច្ចុប្បន្នកំពុងតែបង្កភាពអនាធិបតេយ្យក្នុងខេត្តត្បូងឃ្មុំនេះខ្លាំងណាស់ មិនត្រូវទុកអោយមានសកម្មភាពនេះកើតមានឡើងឡើយ ទាំងអ្នកកត់ឆ្នោត ទាំងគម្រាមគេ អោយកត់អោយខ្លួន ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ខណ:ក្រុមនេះប ង្កើតអោយបទល្មើសអោយមានក្នុងមូលដ្ឋាន៕

ដោយ៖ អ្នកប្រមាញ់

 


ចែករំលែក៖