ភ្នំពេញ៖ ធនាគារ ABA សាខាជ្រោយចង្វា ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាព អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ កាលពីម្សិលមុិញ។
អង្គភាព អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ ABA សាខាជ្រោយចង្វា ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖០០នាទី ដល់ម៉ោង ១១៖៣០នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។អង្គភាព អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា