ព័ត៌មានទាន់ហេតុការណ៍៖

ខណៈ​សហគមន៍​ចិញ្ចឹម​កង្កែប ​នៅ​ភូមិ​ភ្នៀ​ត​ និង​ភូមិ​កំព្រីង​ស​ ​ក្រុង​សិរីសោភ័ណ​ គ្មាន​ទីផ្សារ​​ អភិបាលខេត្ត​បន្ទាយមានជ័យ​ ជួយសម្រួលទិញ​កង្កែប​សាច់​

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ ដេីម្បីចូលរួមចំណែក​ក្នុងការ​ជួយសង្គ្រោះ​និងសម្រាល​បន្ទុក​ប្រជាកសិករ​ ​ដែលប្រកបរបរចិញ្ចឹម​កង្កែប​ក្នុង​ សហគមន៍​ ស្ថិត​នៅ​ភូមិ​ភ្នៀ​ត​ សង្កាត់​ភ្នៀ​ត​ និង​ភូមិ​កំព្រីង​ សង្កាត់​កោះ​ពង​សត្វ​ ក្រុងសិរីសោភ័ណ​ កំពុង​មាន​ទីផ្សារ​​ថយចុះ​យ៉ាងគំហុក​នោះ។

ដោយ​មេីលឃេីញពីសុខទុក្ខប្រជាពលរដ្ឋ​ លោក ​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ​មា​ជ័យ​ និង​ក្រុមការងារ បាន​ទៅ​ជួយ​ទិញ​កង្កែប​សាច់​ពីសហគមន៍​ខាងលើ​នេះ ​ចំនួន​មួយ​តោន​ហើយ​យកទៅ ចែកជូន កងកម្លាំងប្រដាប់អាវុធ​ នៃ​កងឯកភាព​នានា​ សម្រាប់​ធ្វើជា​ម្ហូប​ខណៈពួកគេ​បាន​នឹង​កំពុង​ឈរជើង​ទ្រោល​សភាពការណ៍​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ ការទប់ស្កាត់​លំហូរ​ព​លករ​ខ្មែរ​ឆ្លងដែន ខុសច្បាប់ ការស្រាវជ្រាវ​រក​គ្រួ​ដារ​ពលរដ្ឋ​ក្រីក្រ និង​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏កាច់សាហាវមួយនេះ និងផ្តល់ជូន​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​(​បន្សាប​អ្នក​ជាប់​សារធាតុ​ញៀន​)មួយចំនួន​ផងដែរ​។​

ជាក់ស្ដែង​ចំពោះ​​សកម្មភាព​របស់​អាជ្ញា​ធរ​ខេត្ត​ ​គឺក្នុងគោល​បំណង​ជួយ​សម្រាល ដល់ការលំបាក​របស់​ប្រជាកសិករ​ចិញ្ចឹម និង​ជួយ​សម្រាល​ដល់​ការហូបចុក​របស់​កង​កម្លាំងមួយផ្នែក​។​

គួរជម្រាបថា​​ កាលពី​ថ្ងៃទី​១២-១៣ ខែមិថុនា បន្ទាប់ពី​កសិករ​អ្នកចិញ្ចឹមកង្កែប​ បានលើកឡើងថា​៖​ ពួកគាត់លក់កង្កែប​សាច់មិន​ដាច់ ហើយ​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព ក្នុងការសង​បំណុល និង​ការទិញ​ចំណី​ឱ្យ​វា​ស៊ី។​

​ជាក់ស្ដែង​លោក ស្រី សុខា រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត​ជា​កសិករ​ចិញ្ចឹម​ប​ង្កែ​ប​ ​បានបញ្ជាក់ថា គាត់​បាន ប្រកប​របរ​ចិញ្ចឹម​កង្កែប​ជាច្រើន​ឆ្នាំ​មកហើយ​ ប៉ុន្តែ​​ឆ្នាំនេះ គាត់ចិញ្ចឹម​កង្កែប​ចំនួន​ប្រាំមួយ​ស្បៃ មានការលំបាក​របស់​ពួកគាត់​គឺ ទី​១.​គ្មាន​ប្រាក់​បង់ការ ប្រាក់​ខ្ចីបុល​ និង​ទី​២. អត់​ប្រាក់​ទិញ​ចំណី​ឲ្យ​វា​កង្កែប​ស៊ី។​

​ប្រជាកសិកររូបនេះ បន្តថា ក្នុងឆ្នាំនេះ គាត់​បាន​ចិញ្ចឹម​កង្កែប​ចំនួន​ប្រាំមួយ​ស្បៃ។ ក្នុង​មួយ​ស្បៃ ប្រហែល​១.០០០​ក្បាល។ ខណៈឆ្នាំ​កន្លងទៅ វា​មាន​ទីផ្សារ​ហើយ​មាន​ម៉ូ​យមក​ទិញ​កង្កែប សាច់​ហើយ​បាន​តម្លៃ​ខ្ពស់​។​ ប៉ុន្តែ​ក្នុងឆ្នាំនេះ​ពិសេស​ក្នុងពេល​ការ​រាតត្បាត​ខ្លាំង​នូវ ជំងឺ​កូ​វីដ​បានធ្វើឱ្យ​ទីផ្សារ​កង្កែប​បាត់បង់​ដោយសារតែ​បណ្តា​កន្លែង​ដែល​ធ្លាប់តែ បញ្ជា​ទិញ​កង្កែប​ត្រូវបាន​ផ្អាក ព្រោះ​សកម្មភាព​អាជីវកម្ម​ក៏ត្រូវ​បាន​ផ្អាក ឬកាត់បន្ថយ​ដែរ​។​

ដោយឡែកលោក ពុធ ឈួ​ង កសិករ​ចិញ្ចឹម​កង្កែប នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត​ឱ្យដឹងថា សព្វថ្ងៃ​ចិញ្ចឹម​កង្កែប​ចំនួន​១១​ស្បៃ ក្នុង​មួយ​ស្បៃ​ក មាន​ជាង​១.០០០​ក្បាល​។ កង្កែប​ទាំងនេះ​សល់​ពេញ​ស្បៃ​ព្រោះ​លក់​មិនទាន់​ចេញ​។​ បន្ថែមពីនេះ លោក បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី ក៏ដូចជា​មន្ទីរជំនាញ​កសិកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម​ជួយរ​ក​ទីផ្សារ​លក់​លក់​ប​ង្កែ​ប​ចេញ​ដើម្បី​យកលុយ​បង់​ការប្រាក់ និង​បាន​ទិញ​ចំណី​ឲ្យ​ប​ង្កែ​ប​ដែល​នៅ​តូចៗ​បន្ថែមទៀត ។​

​បើតាមលោក​ ហួត សា​វឺ ចៅ សង្កាត់​ភ្នៀ​ត ក៏បាន​បញ្ជាក់ដែរថា​នៅក្នុង​ទូទាំង​សង្កាត់​ភ្នៀ​តនេះ គឺមាន​កសិករ​ចិញ្ចឹម​កង្កែប​ចំនួន​៥៨​គ្រួសារ ។​

​គួរបញ្ជាក់ថា កង្កែប​សាច់​នៅ​សហគមន៍​ខាងលើ​នេះ គិតរហូតមកទល់​ថ្ងៃទី​១៧​ ខែមិថុនា​មិ្សលមិញនេះ អាច​លក់​ចេញ​វិញខ្លះៗហើយ​ ជាពិសេស​នោះ ដោយមានការជួយ​ទិញ​ពី​អាជ្ញាធរតែម្តង៕​

ដោយ៖សហការី


ចែករំលែក៖