ភ្នំពេញ ៖ ក្មេងប្រុសអាយុ៣ខួបម្នាក់បានដាំក្បាលចូលទឹកពាងលង់ស្លាប់ បង្កការភ្ញាក់ផ្អេីលដល់ឪពុកម្តាយ អ្នកជិតខាង និងសមត្ថកិច្ចកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិជេីងឯក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពក្មេងប្រុសមានឈ្មោះ សុខ វុទ្ធីអាយុ៣ឆ្នាំ រស់នៅជាមួយម្ដាយឈ្មោះ ជាង អេម អាយុ២៥ឆ្នាំ និងឪពុកឈ្មោះ ហុក សុក អាយុ២៨ឆ្នាំ ។
តាមសម្ដីម្ដាយជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានឲ្យកូនប្រុសគាត់ជាជនរងគ្រោះទៅលេងផ្ទះជីដូននៅក្បែរផ្ទះរបស់ខ្លួន ឯរូបគាត់នៅមេីលថែកូនតូចម្នាក់ទៀតដែលទេីបសម្រាលបាន២ខែ ដោយប្ដីចេញទៅធ្វើការដេីម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ។ លុះក្រោយមកក៏ស្រាប់តែមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំងធ្វេីឲ្យរូបគាត់ជាម្ដាយទៅមេីលកូននៅឯផ្ទះយាយតែមិនឃេីញក៏នាំគ្នាដេីររកក៏ប្រទះឃេីញក្មេងប្រុសរងគ្រោះលង់ទឹកក្នុងពាង រួចក៏ប្រញាប់លេីកយកមកធ្វេីចលនាស្ទេីរគ្រប់បែបយ៉ាង តែទោះបីធ្វេីបែបណាក៏ក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហេីយ ។
ក្រោយពេលក្មេងប្រុសលង់ទឹកស្លាប់បែបនេះ ធ្វេីឲ្យឪពុកម្ដាយ សាច់ញាតិយំសោកស្ដាយយ៉ាងខ្លាំង ព្រមទាំងស្ត្រីជាម្ដាយបានសន្លប់បាត់ស្មារតីថែមទៀតផង ។ ដោយឡែកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហេីយទាក់ទងទៅជំនាញកោសល្យវិច័យដេីម្បីមកពិនិត្យ ។ ក្រោយពីពិនិត្យសពជនរងគ្រោះរួចរាល់ សមត្ថកិច្ចបានបញ្ចាក់ប្រាប់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពាងប្រាកដមែន ហេីយក៏ធ្វេីកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ