ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុស Meghan Markle និងរាជបុត្រ Harry នឹងមានសិទ្ធិជ្រើសរើសថា តើត្រូវធ្វើជារាជបុត្រឬ ក៏ជារាស្ត្រសាមញ្ញ

ចែករំលែក៖

បុត្ររបស់ព្រះរាជបុត្រ Harry និង Meghan គឺ Archie និង Lilibet នឹងទទួលបានសិទ្ធិនៅក្នុងការជ្រើសរើសថា តើត្រូវធ្វើជា ព្រះរាជបុត្រ ឬព្រះនាងដែរឬទេនៅពេលពេញវ័យ១៨ឆ្នាំ ហើយក្រោយពេលព្រះអង្គម្ចាស់ Charles ឡើងគ្រងរាជ្យ។
ព័ត៌មានខាងលើត្រូវបានសារព័ត៌មានអង់គ្លេសផ្សព្វផ្សាយ ពាសពេញថា ព្រះរាជបុត្រ Charles នឹងធានាថា បុត្រា Harry និង Meghan គឺ Archie នឹងមិនក្លាយទៅជារាជបុត្រជាដាច់ខាត។ទាំងនោះជាផ្នែកមួយនៃការបង្រួមតូចរបបរាជានិយមនៅអង់គ្លេស។
នៅក្នុងសៀវភៅ Battle of Brothers ស្តីពី William និង Harry សកម្មភាពរបស់ព្រះអង្គម្ចាស់ Charles នឹងមិនអាចកើតឡើងនោះឡើយ។ ព្រះអង្គម្ចាស់ Charles មានបំណងចង់ដកតួនាទីជារាជវង្ស របស់គ្រួសារ Sussex ក្នុងពេលព្រះអង្គឡើងគ្រងរាជ្យ គឺជារឿងមិនអាចកើតឡើងនោះឡើយ ។
ជាមួយគ្នានេះអ្នកដែលរស់នៅក្នុងរាជវាំងបានលើកឡើងថា ព្រះអង្គម្ចាស់Charles មិនមានសិទ្ធិនៅក្នុងការរារាំង Archie ក្លាយជារាជបុត្រនោះឡើយ ក្រោយពេលព្រះមហាក្សត្រិយានីចូលទិវង្គតហើយព្រះអង្គម្ចាស់ Charles ឡើងគ្រងរាជ្យនោះ។ វិធីសាស្ត្រតែមួយគត់ដែលអាចរារាំងបានគឺមានតែប្តូរច្បាប់ក្នុងរាជវាំងប៉ុណ្ណោះ ដែលជារឿងពិបាកនៅក្នុងការសម្រេច៕

ដោយ៖ធីរីណា(រូបភាព៖PA)


ចែករំលែក៖