ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើសញ្ជាតិស្កុតឡេន Billy Gilmour ធ្វើតេស្តវិជ្ជមាន Covid-19

ចែករំលែក៖

កីឡាករ Billy Gilmour បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយនឹងខកខានការប្រកួតដ៏សំខាន់របស់ស្កុតឡេនជាមួយនឹងក្រូអាតនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី២១ មិថុនា។

ខ្សែបម្រើលេងឲ្យក្រុមតោខៀវរូបនេះគឺជាកីឡាករឆ្នើមម្នាក់ ខណៈដែលក្រុមរបស់លោក Steve Clarke បានប្រកួតស្មើ ០-០ ជាមួយអង់គ្លេសកាលពីថ្ងៃសុក្រនៅពេលចាប់ផ្តើមដំបូងនៃព្រឹត្តិការណ៍យូរ៉ូ។

បច្ចុប្បន្នសហព័ន្ធបាល់ទាត់ស្កុតឡេនបាននិយាយថា មិនមានទំនាក់ទំនងជិតស្និទ្ធណាមួយត្រូវបានបញ្ជាក់ពីខាងក្នុងជំរំហ្វឹកហាត់ឡើយដោយមានកីឡាករ២៥នាក់នឹងជួបក្រូអាត។ ស្កុតឡេនត្រូវការឈ្នះដើម្បីមានក្តីសង្ឃឹមនៃការឡើងទៅវគ្គបន្តក្នុងការប្រកួតពូល D

ភាគីទាំងពីរមានចំណុចមួយបន្ទាប់ពីការប្រកួត២លើក ខណៈដែលអង់គ្លេស និងសាធារណរដ្ឋឆេកស្ថិតនៅលើគេក្នុងពូលមានពិន្ទុ មុនពេលជួបគ្នានៅឯ Wembley ក្នុងការប្រកួតបញ្ចប់វគ្គជម្រុះតាមពូល។ ប្រសិនបើក្រុមស្កុតឡេនបានឈានទៅវគ្គបន្ត កីឡាករ Billy Gilmour វ័យ២០ឆ្នាំក៏នឹងត្រូវគេមិនឲ្យលេងនៅវគ្គ១៦ក្រុមចុងក្រោយដែរ។

សហព័ន្ធបាល់ទាត់ស្កុតឡេនបានបន្តថា សហព័ន្ធអាចបញ្ជាក់ថាសមាជិកម្នាក់នៃក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេនគឺ Billy Gilmour បានធ្វើតេស្តវិជ្ជមាន Covid-19 ដោយបានភ្ជាប់ទំនាក់ទំនងជាមួយសុខភាពសាធារណៈអង់គ្លេស ចាប់តាំងពីការធ្វើតេស្តវិជ្ជមានត្រូវបានកត់ត្រាពេលនេះ Billy Gilmour នឹងនៅដាច់ដោយឡែកពីគេសម្រាប់រយៈពេល១០ថ្ងៃ ហើយអាចខកខានការប្រកួត Uefa Euro 2020 ពូល D នៅថ្ងៃស្អែកជាមួយក្រូអាត។

សមាជិកក្រុមជម្រើសជាតិស្កុតលែន កីឡាករ John Fleck បានធ្វើតេស្តវិជ្ជមានកូវីដ១៩ មុនពេលការប្រកួតហើយបានខកខានក្នុងលទ្ធផលស្មើ ២-២ ជាមួយហុល្លង់រួមជាមួយកីឡាករចំនួន៦នាក់ដែលបានចាកចេញពីជំរុំហ្វឹកហាត់ កីឡាករទាំង៦នាក់នោះបានវិលត្រឡប់មកទាន់ពេលសម្រាប់ការប្រកួតឈ្នះជាលក្ខណៈមិត្តភាព ១-០ លើក្រុមលុចសំបួមុនព្រឹត្តិការណ៍យូរ៉ូមកដល់ ៕

ដោយ៖ភារៈ


ចែករំលែក៖