ខេត្តកោះកុង៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរនាយឧត្ដមសេនីយ៍ ប៊ុន លើត និងនាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកម្មករ កម្មការនី និងអ្នកវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង។
សូមបញ្ជាក់ថា ចំពោះការចាក់វ៉ាក់សាំងខាងលេីនេះ ចាប់ផ្ដើមពីប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ មានចំនួន ៨៨,៥២៦នាក់ ស្រី៤៤,៧៦៦នាក់ អ្នកវិនិយោគ និងកម្មករ កម្មការនី បំរើការងារនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសកោះកុង តំបន់យូញៀន និងវិស័យឯកជន មានចំនួន ២១,០៨៦នាក់ ស្រី៨,៥១២នាក់ និងអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងខេត្តសរុបចំនួន១១,៧៩៩នាក់ ស្រី៤,២៦២នាក់ នៅសល់ ៩៧,៨១៣នាក់ ដែលមិនទាន់បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវចំពោះករណីបងប្អូនប្រជាពលរដ្ឋណា មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕ដោយ៖សហការី