ខេត្តបាត់ដំបង៖ ក្មេងទំនើងមួយក្រុមមានគ្នាជិត១០នាក់ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ធ្វើការឃាត់ខ្លួនខណ:ដែលពួកគេកំពុងធ្វើសកម្មភាពជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។
សមត្ថកិច្ចស្រុកថ្មគោលបានអោយដឹងថា៖ ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះគឺនៅវេលាម៉ោង ១៧និង១០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា ក្រោយពីមានសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយបង្កការរំខាន និងភាពភ័យខ្លាចដល់ពួកគាត់ស្ទើររៀងរាល់ថ្ងៃ ពិសេសនៅពេលធ្វើដំណើរលើដងផ្លូវតែម្តង។
ក្មេងទំនើងទាំងអស់មានចំនួន ៨នាក់
១-ឈ្មោះ ថា ភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ ផល រ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ
៣-ឈ្មោះ សន កក្កដា ភេទប្រុស អាយុ១៧
៤-ឈ្មោះ ហេង ប៊ុនឡុង ភេទប្រុស អាយុ១៨
៥-ឈ្មោះ ធឿន វុទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ
៦-ឈ្មោះ រ៉ើន សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ
៧-ឈ្មោះ រឿត ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ
៨-ឈ្មោះ ឆន ប៊ុនចាម ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង០៨ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ព្រមទាំងដកហូតវត្ថុតាងម៉ូតូដែលក្រុមក្មេងទាំងអស់ជិះធ្វើសកម្មភាពបានចំនួន ០៥គ្រឿងផងដែរ។
ក្រោយពីឃាត់ខ្លួននៅចំពោះមុខច្បាប់នគរបាលមូលដ្ឋានស្រុកថ្មគោលបានណែនាំអប់រំ ហើយឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបន្តទៀត និងចុងក្រោយបានហៅអាណាព្យាបាលទាំងអស់ឲ្យមកទទួលក្រុមក្មេងខាងលើដើម្បីយកទៅអប់រំបន្ថែមនៅលំនៅដ្ឋានរៀងៗខ្លួន៕
ដោយ៖ ចន្ទ លីហ្សា