ភ្នំពេញ៖ ហាង ម៉ាស្ទ័រ ស៊ូគីស៊ុប (Master SukiSoup) សាខាស្ថិតនៅក្នុងផ្សារទំនើប អុីអន ២ (AEON 2) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ-១៩ រួមជាមួយគ្រួសារសរុបមាន ៤ នាក់ បានចូលទៅហូបស៊ុប នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២១ ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ
ហាង ម៉ាស្ទ័រ ស៊ូគីស៊ុប (Master SukiSoup) សាខាស្ថិតនៅក្នុងផ្សារទំនើប អុីអន ២ (AEON 2) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៦៖៣០នាទី ដល់ ១៧៖៣០នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ រួមជាមួយគ្រួសារសរុបមាន ៤ នាក់ បានចូលទៅហូបស៊ុប នៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា