ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ​នេះ​! កម្ពុជា​រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៨៧នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៥៤៨នាក់​ និងអ្នក​ស្លាប់​ ១៦នាក់

ចែករំលែក៖

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី២៣ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៨៧នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៥៤៨នាក់ និងករណីស្លាប់​ ១៦នាក់​។​

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២២ ខែមិថុនា​​ ឆ្នាំ​២០២១​ រកឃើញអ្នកឆ្លងថ្មី ៥៨៧នាក់ទៀត ជាសះស្បើយ ៥៤៨នាក់ និងស្លាប់ ១៦នាក់។

– ករណីឆ្លងសហគមន៍ ៥៣៣នាក់

– អ្នកដំណើរពីបរទេស ៥៤នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 44,711 នាក់

– អ្នកជាសះស្បើយ= 39,314 នាក់

– អ្នកស្លាប់= 475 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ 

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕

ដោយ​៖ស​ តារា​


ចែករំលែក៖