ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកសមាជិការដ្ឋសភា​ និងមន្រ្តីបម្រើការងារសម័យប្រជុំរដ្ឋសភា​ តម្រូវឲ្យធ្វើតេស្តរហ័សកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ សមាជិកសមាជិការដ្ឋសភាដែលនឹងត្រូវអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៦​ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ និងមន្រ្តីបម្រើការងារទំាងអស់ តម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មុនចូលរួមសម័យប្រជុំរដ្ឋសភានោះ។

ការធ្វើតេស្តរកមេរោគកូវីដ១៩ ជាការអនុវត្តវិធានការការពារទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។​ អគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានជូនដំណឹងស្តីពីការធ្វើតេស្តរហស័នេះ ដល់អ្នកពាក់ព័ន្ធ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា​ ការធ្វើតេស្តរហ័សនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ នៅវិមានរដ្ឋសភា។

សូមជម្រាបថា​ រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៦​ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ មិថុនា ស្អែកនេះ បន្ទាប់ពីបានវិស្សមកាល​រយៈពេលប្រមាណ៣ខែមក។ មានរបៀបវារៈ ចំនួន៩​ ដែលនឹងលើកឡើងយកពិភាក្សានិងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនេះ។ នៅក្នុងនោះមានរបៀបវារៈស្តីពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំនួសប្រធានចាស់ ដែលបានលាលែង ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖