ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo តាមស្មើកំណត់ត្រាគ្រាប់បាល់របស់វីរបុរសអ៊ីរ៉ង់ Ali Daei

ចែករំលែក៖

កីឡាករ Cristiano Ronaldo បានឈានដល់ចំណុចកំពូលដ៏ល្បីល្បាញមួយទៀត ខណៈដែលបាល់ប៉េណាល់ទី២របស់ខ្លួនក្នុងលទ្ធផលស្មើ ២-២ របស់ព័រទុយហ្គាល់ជាមួយបារាំងបានធ្វើឲ្យរូបគាត់រកបានគ្រាប់បាល់ក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន១០៩ដែលជាកំណត់ត្រាពិភពលោករួមគ្នាសម្រាប់បាល់ទាត់បុរស។

ខ្សែប្រយុទ្ធ Ali Daei ដែលរកបាន១០៩គ្រាប់ឱ្យអុីរ៉ង់ចន្លោះឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៦ ហើយរ៉ូណាល់ដូជាកីឡាករបុរសទី២ដែលអាចរកគ្រាប់បាល់បាន១០៩គ្រាប់ឬលើសពីនេះក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៤មិថុនានេះ។

នេះគឺជាប្រវត្តិសាស្ត្រចុងក្រោយបង្អស់ដែលជំរុញឱ្យមានអំណះអំណាងសម្រាប់កីឡាករវ័យ៣៦ឆ្នាំដែលត្រូវបានគេចាត់ទុកថា ជាមនុស្សអស្ចារ្យគ្រប់ពេល។ គាត់គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងការប្រកួតកំពូលរបស់ក្លិបគឺពានរង្វាន់ European Cup ឬ Champions Leagueដែលជាពានរង្វាន់មួយដែលគាត់បានឈ្នះ៥ដង។

ការប្រកួតទល់នឹងប្រទេសបារាំងគាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅអឺរ៉ុបក្នុងព្រឹត្តិការណ៍ World Cup និងជើងឯកយូរ៉ូដែលបានបំបែកកំណត់ត្រារបស់កីឡាករ Miroslav Klose មាន១៩គ្រាប់។

Cristiano Ronaldo ក៏ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុបពេលប្រកួតប៉ះហុងគ្រីកាលពីថ្ងៃអង្គារទី១៥ ខែមិថុនា ហើយចំនួនគ្រាប់បាល់រុបរបស់គាត់មានរហូតដល់ ១៣គ្រាប់ហើយ

ស្ទើរតែពាក់កណ្ដាលនៃគ្រាប់បាល់របស់ Cristiano Ronaldo បានកើតឡើងក្នុងរយៈពេល៣០នាទីចុងក្រោយនៃការប្រកួត។ គាត់បានស៊ុតបាល់បញ្ចូលទី៣១ដងក្នុងរយៈពេល១៥នាទី និង២២ដងនៅចន្លោះនាទី៦១ និងនាទី៧៥ ។

រ៉ូណាល់ដូរកគ្រាប់បាល់បាន១៧គ្រាប់ចន្លោះនាទី១៦-៣០ និង១៦គ្រាប់ ចន្លោះពីនាទីទី៣១-៤៥ ដោយ ១១នាទីទៅ១៥នាទីនៃតង់ទី១ និង១២នាទីទៅ១៥នាទីនៃតង់ទី

ក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងត្រូវប៉ះក្រុមខ្លាំងបែលហ្ស៊ិកនៅថ្ងៃទី២៧ មិថុនាខាងមុខនេះក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០វេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕

ដោយ ៖ ភារៈ


ចែករំលែក៖