ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៦ខែមិថុនា ឆ្នាំ ២០២១ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា កន្លែងលាងរថយន្ត ទឹម សំអាត ដែលមានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ សង្កាត់ស្ទឹងមានជ័យ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ កន្លែងលាងរថយន្ត ទឹម សំអាត ដែលមានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា