ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ហាងលក់ទំនិញ វីន សូ (Winsou) ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ មានអ្នកជំងឺ កូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាងលក់ទំនិញ វីន សូ (Winsou) ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៥៖៥០នាទី ដល់ ១៦៖៣០នាទី។
មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា