ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគេបានហេីយជិះទៅផឹកស្រាក្រឡុក ម្ចាស់ឃេីញប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពីធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបានសម្រេចកាលពីថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២១​ នៅផ្លូវបេតុង​ ភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ លុះមកដល់វេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨​ ខែមិថុនា​ឆ្នាំដដែល​ ជនរងគ្រោះក៏ប្រទះឃេីញម៉ូតូខ្លួនចតនៅកន្លែងស្រាក្រឡុកក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង។ 

ជន​សង្ស័យ​ឈ្មោះ​ ឈិន​ ដារិទ្ធ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ។ 

ជនរងគ្រោះឈ្មោះឡេង​ កក្កដា​ ភេទប្រុសអាយុ១៩ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាម​ចម្លើយ​សារ​ភាព​របស់​​ ជនសង្ស័យបាន​និយាយ​ថា​ ខ្លួន​មានគ្នា៤នាក់​ កន្លងមកធ្លាប់​ធ្វើ​សកម្មភាព​លួច​កាច់​ក​ម៉ូតូ​ចំនួន​៥ដង​ បាន​សម្រេច​ចំនួន​៣ដង​ ។ នៅថ្ងៃទី២៦​ ខែមិថុនា​ឆ្នាំ២០២១​ ពួកគេបានធ្វេីសកម្មភាពលួចគាស់សោ.កម៉ូតូម៉ាក ស៊ុយ​ហ្ស៊ុយគី​និច​ ស៊េរីឆ្នាំ​២០២០​ ពណ៌ទឹក​ក្រូច​លាយ​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1 IA-0375 ​​ ​​បានសម្រេចរួចគេចខ្លួនបាត់អស់ទៅ។ រហូត​មក​ដល់​យប់​ថ្ងៃ​កេីត​ហេតុ​ខាង​លើ​ ខ្លួនបានជិះម៉ូតូរបស់ជនរងគ្រោះមកអង្គយផឹកស្រាក្រឡុកនៅមហាវិថីឈ្នះ=ឈ្នះទេីប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់​ខ្លួន​បាន​តែ​ម្ដង​។ 

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​៣​កំពុង​សាក​សួរ​ ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ជំនាញ​នៃ​អធិការ​ដ្ឋានខណ្ឌ​បន្ត​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖