ព័ត៌មានទាន់ហេតុការណ៍៖

សូមអញ្ជើញពលរដ្ឋ ដែលមិនទាន់ទទួលបាន ប័ណ្ណចាក់វ៉ាក់សាំង ទៅទទួលយកប័ណ្ណ ចាក់វ៉ាក់សាំង នៅតាមទីតាំងដែលបានកំណត់

ចែករំលែក៖

ភ្នំពេញ៖ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងការពារជាតិចេញសេចក្តីជូនដំណឹង ស្តីពី ការចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋ ចំនួន៦ខណ្ឌ នៅរាជធានីភ្នំពេញ។ 

ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ សូមជូនដំណឹងអំពីការចែកប័ណ្ណចាក់ វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋដែលបានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដុសទី២រួចហើយ ពុំទាន់បានទទួលយកប័ណ្ណចាក់វ៉ាក់សាំងនៅឡើយ សូមអញ្ជើញមកទទួលយកប័ណ្ណចាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយឥតបង់ប្រាក់ និងភ្ជាប់មកជាមួយលិខិតចាក់វ៉ាក់សាំងផ្ទាល់ខ្លួន និងធ្វើការទំនាក់ទំនងជាមួយកងឯកភាពនៃកងយោធពល ខេមរភូមិន្ទ ដែលទទួលខុសត្រូវនិងទទួលបន្ទុកចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នៅមូលដ្ឋានសង្កាត់ចំនួន៤៧ និងខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់រហូតដល់ចប់ជាស្ថាពរ។ អាសយដ្ឋានទំនាក់ទំនងរៀងរាល់ម៉ោងធ្វើការងារ និងតាមរយៈទូរស័ព្ទទំនាក់ទំនង ដូចមានតារាង សង្កាត់ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ខាងក្រោមៈ ៕

ដោយ ៖ សិលា


ចែករំលែក៖