ព័ត៌មានទាន់ហេតុការណ៍៖

ការយល់យោគដល់អ្នកកាសែតដែលកាន់កាប់អាវុធកែច្នៃខុសច្បាប់ឈ្មោះ គឹម ឡាយ នាំបញ្ហាដល់អធិការស្រុកត្បែងមានជ័យ

ចែករំលែក៖

ខេត្តព្រះវិហារ ៖​ លោក រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជយ័ ធ្លាប់មានស្នាដៃរាប់ភ្លេចក្នុងការបំរើអង្គភាព សង្គមនិងប្រជាពលរដ្ឋ រួមទាំងកសាងអង្គភាពអោយមានការរីកចំរើនផងដែរ ចំណែកមន្ត្រីនគរបាលក្រោមឱវាទនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងតែគោរពស្រលាញ់លោកអធិការវ័យក្មេងរូបនេះផងដែរ ការមានចិត្តមនុស្សធម៌ ការឈឺឆ្អាលយកអាសារប្រជាពលរដ្ឋខ្វះខាត ជាហេតុធ្វើអោយប្រជាពលរដ្ឋទាំង ៤ ឃុំ ក្នុងស្រុកត្បែងមានជ័យគោរពស្រលាញ់អោយតម្លៃលោក រួមទាំងថ្នាក់ដឹកនាំ ។

អ្វីដែលជាកំហុសរបស់លោកវីរសេនីយ៍ឯក រិទ្ធ សូណា នាពេលនេះ គឺជាកំហុស អចេតនា ជាកំហុសគួរបានលើកលែង មិនមែននាំគ្នាស្តីបន្ទោសឬជាន់ពន្លិចលោកឡើយ ។

កំហុសនោះគឺ កាលពីព្រឹកទី២៨ ខែមិថុនា ឆ្នាំ២០២១ លោក រិទ្ធ សូណា បានឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ឈ្មោះ គឹម ឡាយ មូលហេតុឈានទៅឃាត់ខ្លួនអ្នកកាសែតរូបនោះគឺដោយសារក្នុងរថយន្តរបស់អ្នកកាសែតនោះមានអាវុធកែច្នៃ ១ដើម ទើបហៅអ្នកកាសែតរូបនោះមកធ្វើការអប់រំហើយដោះលែងទៅវិញ ដោយសារថាអ្នកកាសែតរូបនោះមានអាវុធច្នៃក៏ពិតមែនតែមិនទាន់បានប្រព្រឹត្តិបទល្មើសនៅឡើយ ។

ក្រោយពីការដោះលែងអ្នកកាសែតរូបនោះមកត្រូវបានមហាជន នឹងអ្នកសារព័ត៌មានមួយចំនួន រិះគន់លោកអធិការ ក្នុងនោះក៏មានការស្តីបន្ទោសពីថ្នាក់ដឹកនាំខាងលើផងដែរ ។

តើកំហុសនេះគួរលើកលែងឱ្យបានទេ អ្នកណាមិនធ្លាប់ធ្វើខុស តែបើខុសអចេតនា គួរមានការលើកលែងផងទៅ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖