ព័ត៌មានទាន់ហេតុការណ៍៖

ជនសតិមិនគ្រប់ចិត្តឃោរឃៅខឹង បបួលស្រ្តីជាដៃគូទៅបេះត្រប់ មិនទៅតាមបំណង ក៏វាយនឹងចបស្លាប់តែម្តង !

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ករណីឃាតកម្មដែលកើតឡើងលើស្ត្រីមានសតិមិនគ្រប់នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះទុកចោលមួយកន្លែងឋិតនៅក្នុងភូមិតាស្តារ ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

   បើយោងតាមសាក្សីបញ្ជាក់ថា, ជនបង្កបានអះអាងខ្លួនឈ្មោះវិត វ័យជាង ២០ឆ្នាំ រស់នៅចល័តមិនពិតប្រាកដនៅថ្ងៃកើតហេតុបានបបួលស្ត្រីជាដៃគូឈ្មោះប៉ែត រ័ត្ន ដែលមានសតិមិនគ្រប់ដូចគ្នាទៅដើរលេង នឹងទៅបេះត្រប់ដែលនៅក្បែរនោះ ប៉ុន្តែជនរងគ្រោះបានបដិសេធមិនព្រមទៅជាមួយក៏កើតចិត្តខឹងហើយបានទាញចបកាប់វាយសំពងទៅលើស្ត្រីជនរងគ្រោះផ្ទួនៗរហូតស្លាប់រួចបានអូសទៅក្នុងផ្ទះទុកចោលជាទីជម្រករបស់ជនរងគ្រោះតែម្តង។

អំពើឃាតកម្មនេះ បង្ហាញពីភាពសាហាវឃោរឃៅ របស់ជនបង្ក ដែលគេអះអាងថា , មានសតិមិនល្អដូចគ្នា នឹងជនរងគ្រោះ ប៉ុន្តែអាជ្ញាធរ សមត្ថកិច្ច ញាតិជិតខាង គួរតែជួយមើល ឬផ្តល់ដំណឹងចំពោះ កាយវិការមិនប្រក្រតីណាមួយនៃជនខាងលើ ដើម្បីបញ្ចៀសបាននូវការធ្វើសកម្មភាពបែបនេះកើតឡើងបាននោះ ។ 

 សមត្ថកិច្ចបានឱ្យដឹងថា ក្រោយកើតហេតុភ្លាមៗនគរបាលជំនាញស្រុកសំពៅលូនបានចុះទៅពិនិត្យសាកសពជនរងគ្រោះ និងបាននាំខ្លួនជនដៃដល់ទៅកាន់អធិការដ្ឋាននគរបាលដើម្បីសាកសួរបន្ថែមតាមនីតិវិធី ៕

ដោយ ៖ សិលា


ចែករំលែក៖