ភ្នំពេញ ៖ សមត្ថកិច្ចនៅព្រឹកថ្ងៃទី១ខែកក្កដានេះបង្រ្កាបបានបុរសជាជនសង្ស័យដែលប្រើប្រាស់គ្រឿងញៀនហើយបានយកភ្លើងមកលួចដុតផ្ទះប្រជាពលរដ្ឋចំនួន១៥គ្រួសារហើយក្រោយពីរយៈពេល១ថ្ងៃដែលជនដៃដល់បានលួចដុតបំផ្លាញផ្ទះនៅចំណុចផ្លូវ១០៥ ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌបានប្រាប់ថាជនសង្ស័យឈ្មោះ មឿន នី ហៅម៉ៅ ដូង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ដោយជននេះ
បានយកភ្លើងដុតបំផ្លាញផ្ទះប្រជាពលរដ្ឋសង់អំពីឈើ ជញ្ចាំងនិងដំបូលប្រក់ស័ង្កសីជាបន្ទប់ជួលចំនួន១៥គ្រួសាររងការខូចខាតទាំងស្រុង ដោយមិនបានយកសម្ភារចេញនោះទេ។រហូតដល់ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១សមត្ថកិច្ចយើងដាក់កម្លាំងតាមមុខសញ្ញា ហើយមនុស្សសតិមិនគ្រប់លួចដុតផ្ទះគេនេះបានចូលមកភូមិកើតហេតុម្ដងទៀត សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួននាំមកប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមថ្កូវរួមនិឹងដាវចំនួន១ដើម រង់ចាំក្រុមគ្រូពេទ្យមកយកសំណាកសិនទើបសាកសួរនាំបន្តទៀត ។ ប៉ុន្តែយោងតាមជនសង្ស័យជាមនុស្សសតិមិនគ្រប់ សមត្ថកិច្ចបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីអប់រំកែប្រែចិត្តឱ្យធ្វើជាមនុស្សល្អវិញ ៕
ដោយ៖ ជីណា