ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខេត្ត​ស្វាយរៀង និង ខេត្តកំពង់ចាមបានឈ្នះរង្វាន់ឡាន Ford Ecosport 2021 ពីប្រូម៉ូសិន «​កោសឈ្នះ កោសឈ្នះ ឈ្នះ 100% » របស់ក្រុមហ៊ុន Smart

ចែករំលែក៖

រាជធានី​ភ្នំ​ពេញ៖ ថ្ងៃទី ១ ខែ​កក្កដា ឆ្នាំ​២០២១​ – ជា​មួយ​នឹង​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​កម្មវិធី «​កោសឈ្នះ កោសឈ្នះ ឈ្នះ 100%» ក្រុមហ៊ុន ស្មា​តអា​ស្យា​តា (Smart Axiata) បាន​ប្រគល់​​​​​រង្វាន់​ដ៏​មហាសាល​រថយន្តFord Ecosport 2021 ចំនួន​ពីរ​គ្រឿង​ដល់​អ្នក​ឈ្នះ​ចំនួន ២​ នាក់​មក​ពី​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​​រៀង និងស្រុកជើងព្រៃ ខេត្តកំពង់ចាម​។

ជា​មួយ​នឹង​កម្មវិធី​ប្រូម៉ូសិន​ «កោសឈ្នះ កោសឈ្នះ ឈ្នះ 100%»ជា​មួយ​កាត​កោស Smart 5,000៛ និង 20,000៛ អតិថិជន​ស្មាតទាំង​អស់​​អាច​មាន​ឱកាសឈ្នះ​​រង្វាន់​​​រថយន្ត Ford Ecosport 2021 សរុប​ចំនួន 10 គ្រឿង​(នៅសល់ ៨ គ្រឿងទៀត) និង​ទូរស័ព្ទ OPPO Find Series ទូរស័ព្ទ OPPO Reno Series រាប់​រយ​គ្រឿង និង​លុយ​ក្នុង​ប្រព័ន្ធ​ជា​ច្រើន​រង្វាន់​ទៀត។ យ៉ាងណាមិញ មានអតិថិជនជាច្រើននាក់ បានឈ្នះរង្វាន់ទូរស័ព្ទជាច្រើនគ្រឿងច្រើនមកហើយ និង នៅមានជាច្រើនគ្រឿងទៀតសម្រាប់អតិថិជនមានឱកាសឈ្នះបន្តទៀត។

អ្នក​ឈ្នះ​​​ម្នាក់​ក្នុង​ចំណោមអ្នកឈ្នះ​​រង្វាន់​ធំ​ទាំង​​ពីរ​នាក់​គឺ​លោក​ អ៊ូ សារ៉ានមក​ពី​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​​​​​​ ​រៀង។ គាត់​គឺជា​អតីត​សន្តិសុខ​​​ម្នាក់​នៅ​ភោជនីយដ្ឋាន​មួយ​ ហើយ​បន្ទាប់​ពី​ភោជនីយដ្ឋាន​នោះ​បិទ​ទ្វារ​ ​ដោយសារ​ជំងឺកូវីដ-១៩ គាត់បាន​ជួយ​ឪពុកម្តាយ​របស់គាត់​ធ្វើស្រែ​ចំការ។

ការ​ឈ្នះ​រង្វាន់​នេះ​កើត​មានឡើង​បន្ទាប់​ពី​គាត់​បាន​ទិញកាត​កោស Smart 5,000៛ ដើម្បី​បញ្ចូល​ទឹកប្រាក់​ក្នុង​គោលបំណង​បន្ត​ការ​លេងហ្គេម​​ក្រោយ​ពេល​ដែល​ទឹក​ប្រាក់​ក្នុងទូរស័ព្ទ​របស់​គាត់​អស់។

លោកថ្លែងថា៖ «ខ្ញុំកោសកន្លែង​លេខ​បញ្ចូលទឹកប្រាក់ រួច​កោស​កន្លែង​មានរង្វាន់ ហើយ​ក៏ឃើញរូបឡាន។ ខ្ញុំ​មិន​ភ្នាក់​ផ្អើល​ និង​​​មិន​ជឿទេ។ អ៊ីចឹង​ខ្ញុំ​បាន​ទូរស័ព្ទទៅ​ភ្នាក់ងារ​បម្រើអតិថិជន Smart ហើយ​គាត់​បាន​ឲ្យ​ខ្ញុំ​ទៅ​ការិយាល័យ​ក្រុមហ៊ុននៅ​ខេត្ត​ស្វាយរៀង​ដើម្បីឆែកមើល ហើយ​ចុងក្រោយខ្ញុំដឹងថា ខ្ញុំ​បានឈ្នះ​រង្វាន់​ឡាន​ពីក្រុមហ៊ុន​ Smart»។

បន្ទាប់ពីដឹងថា​ត្រូវ​រង្វាន់​រថយន្ត​ គាត់​មានភាព​ស្រឡាំង​កាំង និង​បាន​ប្រាប់​គ្រួសារ​របស់គាត់អំពី​ការ​ឈ្នះ​​នេះ។ លោកថ្លែងថា៖ «គ្មានអ្វី​អាច​ពិពណ៌នា​អំពី​ភាព​រីករាយរបស់យើង​ឡើយ។ ជាមួយ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្ញុំ យើង​គ្មាន​លទ្ធភាព​ទិញ​រថយន្ត​ដោយ​ខ្លួន​ឯង​ទេ។ នេះ​គឺជា​សំណាង​ធំណាស់​ក្នុងជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​ធ្លាប់​មាន​សំណាង​ឈ្នះ​អ្វី​មួយ​ឡើយ»។

គាត់ថ្លែងថា៖ «ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន Smart ដែល​បាន​ផ្តល់​រង្វាន់​ធំ​បែប​នេះ​ដល់​ខ្ញុំ។ ខ្ញុំ​សូម​ជូន​ពរ​ឱ្យ​អ្នក​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​ប្រជាជន​កម្ពុជា​ហើយ​បន្ត​ផ្តល់​រង្វាន់​បន្ថែម​ទៀត​ដល់​អ្នក​ប្រើ​ប្រាស់»។

អ្នក​ឈ្នះ​រង្វាន់​រថយន្ត Ford Ecosport 2021 ម្នាក់​ទៀត​មក​ពី​ស្រុកជើងព្រៃខេត្តកំពង់ចាម ឈ្មោះ ជន ភារម្យ ដែលធ្វើការងារផ្នែកទីផ្សារ​នៅក្រុមហ៊ុនសំណង់មួយ។

គាត់បាន​ឈ្នះ​រង្វាន់​រថយន្ត​នេះក្រោ​យ​ពេល​ដែលគាត់​បាន​​​ទិញ​កាត​កោសSmart 5,000៛ ផងដែរ។

គាត់​ថ្លែង​​​ថា៖ «ឡាន​នេះ​នឹង​ជួយ​ខ្ញុំ​បាន​ច្រើន ព្រោះ​ខ្ញុំ​បើក​ម៉ូតូ​ទៅ​ធ្វើ​ការ​ដោយ​ប្រថុយ​គ្រោះ​ថា្នក់​តាម​ផ្លូវ ហើយ​​ក្រុមហ៊ុន​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ ៥០ គីឡូម៉ែត្រ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​អាច​បើក​ឡាន​នេះ​ទៅ​ធ្វើ​ការ​បាន​ស្រួល​ជាង​មុន។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន Smart ដែល​បាន​ផ្តល់​រង្វាន់​ធំ​បែប​នេះ​ដល់​ខ្ញុំ។ ខ្ញុំ​សូម​ជូន​ពរ​ឱ្យ​ក្រុម​ហ៊ុន​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​ពលរដ្ឋ​កម្ពុជា ហើយ​បន្ត​ផ្តល់​រង្វាន់​បន្ថែម​ទៀត​ដល់​អ្នក​ប្រើ​ប្រាស់»។

លោកអ្នកដែលកំពុងតែប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Smart ក៏អាចមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះផងដែរ ដោយគ្រាន់តែទិញកាត​កោស Smart 5,000៛ និង 20,000៛។ អ្នកអាចក្លាយជាម្ចាស់រថយន្ដ Ford Ecosport 2021 បន្ទាប់។​

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!​

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក ​គាំ ទីវា

ទូរស័ព្ទ៖​+855 10 202 271

អុីម៉ែល៖​[email protected]


ចែករំលែក៖