ព័ត៌មានទាន់ហេតុការណ៍៖

គិតខ្លីម្លេះ! ខឹងប្រពន្ធរត់ចោលទៅចង.កសម្លាប់ខ្លួននឹងដើមឈើស្លាប់ដូចបំណង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសញៀនថ្នាំម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននឹងដើមឈើក្រោយផ្ទះព្រោះតែតូចចិត្តខឹងប្រពន្ធរត់ចោល។

 ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។តាមការបញ្ជាក់ពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាត់ រឿត ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។

ចំពោះ មូលហេតុដែលជនរងគ្រោះគិតខ្លីចងកសម្លាប់ខ្លួនបែបនេះគឺបណ្តាលមកពីខ្លួនជាបុគ្គលប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំ និងនៅថ្ងៃកើតហេតុខ្លួនខឹងនិងប្រច័ណ្ឌនឹងប្រពន្ធធ្វើឲ្យប្រពន្ធរត់ចោល។ក្រោយរកប្រពន្ធមិនឃើញនៅផ្ទះ បុរសនេះចិត្តខ្លាំងក៏យកខ្សែគោចងកសម្លាប់ខ្លួននឹងដើមឈើក្រោយផ្ទះស្លាប់បាត់បង់ជីវិតទៅ។

ក្រោយពីទទួលបានព័ត៌មាន នេះភ្លាមកម្លាំងផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះរួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនស្លាប់ប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះរូបនេះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖