នៅថ្ងៃទី ០៦ខែកក្កដា រដ្ឋាភិបាលឥណ្ឌូនេស៊ី និងរុស្ស៊ីបានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការណ៍លើវិស័យសុខាភិបាល និងផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ។
សារព័ត៌មាន TTXVN បានផ្សាយថា នៅក្នុងសន្និសីទកាសែតរួម រវាងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavros និងរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានបញ្ជាក់ថា ការចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហការលើវិស័យសុខាភិបាល ក្នុងរយៈពេលយូរ និងរយៈពេលខ្លី ក្នុងការ ផលិតវ៉ាក់សាំងប្រឆាំងកូវីដ ១៩។ រាល់កិច្ចព្រមព្រៀងគឺធ្វើទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក WHO ។
ពាក់ព័ន្ធនិងការទិញវ៉ាក់សសាំងប្រឆាំងកូវីដ១៩ រដ្ឋមន្ត្រីការបរទេស Retno Marsudi បានបញ្ជាក់ថា នាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងឱសថ ឥណ្ឌូនេស៊ី បានទៅកាន់ប្រទេសរុស្ស៊ី ដើម្បីទស្សនា រោងចក្រផលិតវ៉ាក់សាំង Sputnik V ។ កាលពីខែមីនាឆ្នាំ២០២០ ប្រធានាធិបតីហ្វីលីពីន លោក Joko Widodo និងប្រធានាធិបតីពូទីនបានជួបពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីកិច្ចសហប្រតិបត្តិការណ៍ទប់ស្កាត់ការឆ្លងកូវីដ១៩។
ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Lavrov វីញបានបញ្ជាក់ថា រុស្ស៊ីបានត្រៀមលក្ខណៈសហការជាមួយឥណ្ឌូនេស៊ី មិនត្រឹមតែ ផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសនេះឡើយ ថែមទាំងផលិតវ៉ាក់សាំងដោយផ្ទាល់នៅទីនេះទៀត ។
បច្ចុប្បន្ន រុស្ស៊ីមានករណីឆ្លងកូវីដ-១៩ សរុបជាង ៥,៦លាននាក់និងស្លាប់ ជាង១៣៩ពាន់នាក់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមករុស្ស៊ីមានករណីឆ្លងថ្មីដល់ទៅ ជាង២៣ពាន់នាក់។
ចំណែកប្រទេសឥណ្ឌូនេស៊ីវិញ មានករណីឆ្លងកូវីដ ១៩សរុប ជាង ២,៣លាននាក់ និងស្លាប់ ជាង ៦១ពាន់នាក់៕
ដោយ៖ធីរីណ(រូបភាព៖TTXVN )