ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបានចុះបិទហាងខារ៉ាអូខេមួយកន្លែងយីហោហ្គោល នៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញហើយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់និងដកហូតបានម៉ូតូជាច្រើនគ្រឿង។
ប្រត្តិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលព្រហស្បតិ៍ទី៨ ខែកក្តដា ឆ្នាំ២០២១ ក្រោយពីបានបេីកទទួលភ្ញៀវឱ្យចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គេីននិឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញមិនខ្លាចការឆ្លងជំងឺកូវីដ-១៩នោះ ឡើយ។
សូមបញ្ជាក់ថា ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យបេីកដំណេីរការអាជីវកម្មឡេីងវិញ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លាត ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ បីការពារ បីកុំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការចុះបង្ក្ត្រាបនេះគឺដោយសារទីតាំងហាងខារ៉ាអូខេយីហោហ្គោលខាងលេីលួចបេីកទទួលភ្ញៀវជាច្រេីនចូលច្រៀងលេងយ៉ាងសប្បាយដោយមិនខ្លាចការឆ្លងជំងឺកូវីដ-១៩ និងផ្គេីនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទេីបកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបនិងបិទហាងជាបណ្តោះអាសន្នតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលេីនេះកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ ក្នុងនោះមានស្រី១៤នាក់ ប្រុស១២នាក់រួមនិឹងម៉ូតូជាច្រើនគ្រឿងផងដែរ ដោយនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ ៖ អរុណរះ