ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១០ខែទាញកំសៀវទឹកក្តៅដួលរលាកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ១០ខែម្នាក់បានស្លាប់ក្រោយពីរលាកទឹកក្តៅដែលទើបដាំពុះត្រូវមកលើ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង ១០នាទី ថ្ងៃទីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២១ នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបាឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ហូ លៀងគី ភេទស្រី អាយុ ១០ខែ រស់នៅភូមិឃុំខាងលើ។
ក្រុមគ្រួសាក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុម្តាយក្មេងរងគ្រោះ បានដាំទឹក ពេលពុះហើយ ក៏បានចាក់ផ្ទេរទឹកដាក់ទៅកំសៀវ រួចបានយកឆ្នាំងដែលផ្ទេររួចយកទៅទុក ខណ:នោះស្រាប់តែ ក្មេងរងគ្រោះបានមកទាញកំសៀវទឹកក្តៅ បណ្តាលឲ្យកំពុបស្រោចលើខ្លួន បណ្តាលឲ្យរលាកក្តៅក្រហល់ក្រហាយ រហូតស្លាប់តែម្តង ៕

ដោយ ៖ ចន្ថា


ចែករំលែក៖