ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស(ជិះម៉ូតូឆក់ទូរស័ព្ទដៃ)

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១៣៖២០នាទីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ១៨២៨ ក្រុម២ ភូមិកោះអណ្ដែតសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ មានជនសង្ស័យ១នាក់បានជិះម៉ូូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចតែរត់មិនរួច ត្រូវនគរបាលខណ្ឌឫស្សីកែវបង្ក្រាបបានជាក់ស្តែង។ 

ក្នុងហេតុការណ៍នេះជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងទេ។ 

  ជនសង្ស័យឈ្មោះ ឌឹន វាសនា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងសិប្បកម្មថ្មម៉ាបឆាងជីយុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ(មានសារធាតុញៀន) និងអវិជ្ជមានកូវីដ-១៩។ 

   សម្ភារដែលកម្លាំងសមត្ថកិច្ចដកហូតបានមានម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ឡេីងតែមឆ្នាំ២០២០ ពាក់ស្លាកលេខបន្ទាយមានជ័យ 1C-5461 មានលេខតួ/លេខម៉ាសុីនND125ME0063837 ។ 

     លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើជនរងគ្រោះបានជិះម៉ូតូកង់បីតាមបណ្តោយផ្លូវម៉ុងរិទ្ធីពីកើតទៅលិច ពេលមកដល់ចំណុចកេីតហេតុខាងលើស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកHonda C125ពណ៌ខ្មៅមកធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់ដែលកំពុងជិះនៅលេីឡំប្រឺតា តែមិនសម្រេចទេ ហេីយជនរងគ្រោះក៏បានស្រែកហៅឱ្យកម្លាំងល្បាតជួយ ដែលពេលភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានដេញឃាត់ខ្លួនបាន រីឯជនរងគ្រោះក៏ជិះឡំប្រឺតាទៅបាត់ទៅ។   

   បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖