ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 🔴 ធនាគារ ABA សាខាទឹកថ្លា ដែលមានទីតាំងស្ថិតនៅអគារ A39-A45 ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា២នាក់ បានចូលទៅប្រើប្រាស់សេវានៅទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ 🔴 ធនាគារ ABA សាខាទឹកថ្លា ដែលមានទីតាំងស្ថិតនៅអាគារ A39-A45 ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៥០នាទី ដល់ ១៧៖០៥នាទី។
🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា២នាក់ បានចូលទៅប្រើប្រាស់សេវានៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា