ភ្នំពេញ៖ ផ្អើលពេញ facebook ព្រោងព្រាត ករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង លើស្ពានចង្អៀត ។ បើយោងតាមពីប្រភព៖ ហ្វេសប៊ុក បានបង្ហោះតៗគ្នាចែករំលែកដំណឹងនេះ ដែលភាគច្រើនមានមតិរិះគន់ទៅលើអ្នកបើកឡានធំ សម្រុកបើកឡើងស្ពាន បង្កជាគ្រោះថ្នាក់ចរាចរណ៍ រួចនិយាយថា, ដោយហេតុហ្វ្រាំងមិនសុី ទើបជ្រុលចង្កូតមក រួចគេចខ្លួនពីកន្លែងកើតហេតុតែម្តង។
អ្នកខ្លះបង្ហោះថា, ទិញ អា Prius មិនខុសទេ ..! គេធំប៉ុណ្ណឹងហើយ ហ៊ានរុលទៅមុខទៀត! តែចាស់ៗផ្តាំថា៖ «ប្រញាប់ពេក ដេកផ្លូវ!» ចឹងហើយ ! ។
សូមបញ្ជាក់ថា, ទីតាំងកន្លែងកើតហេតុស្ថិតនៅ ភូមិឬស្សីមួយគុម្ព ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង១៧ និង ៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ។ ក្នុងរឿងនេះក៏(មិនដឹងខាងណាខុស ឬត្រូវទេ ទុកអោយសមត្ថកិច្ច លោកសម្រេច) តាមជំនាញ ។
សូមជម្រាបជូនថា, បើយោងមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
– នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។ តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រងចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន។
*បញ្ជាក់ ការផុសនេះមិនមែនរកខុសត្រូវទេ គ្រាន់តែចែករំលែកច្បាប់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ។
“បើកបរដោយការប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍” ៕
ដោយ៖ សុខ ខេមរា