ព័ត៌មានទាន់ហេតុការណ៍៖

អនុក្រឹត្យស្តីពីការតែងតាំង លោក ពឹង គឹមឆេន អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ពឹង គឹមឆេន អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការតែងតាំងជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ។

អនុក្រឹត្យរាជរដ្ឋាភិបាលសម្រេច , 

មាត្រា១ ..តែងតាំងលោក ពឹង គឹមឆេន ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើប្រធាននាយកដ្ឋាន ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនរួចមានចែងក្នុងមាត្រាខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖