ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លៀត ឆបោក,​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ត្រូវសមត្ថកិច្ចឃាត់ខ្លួន !

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ ពី​បទ​ ឆបោក,​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។ ករណីបែបនេះតែងកើតមានជាច្រើនមកហើយ សូមបងប្អូនប្រុងប្រយ័ត្នជនប្រភេទៗនេះ ខណៈមានជំនាញបោកណាស់។

សូមបញ្ជាក់ថា, បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ ខ្លួន​លេខ​១៨៥​ អ​.​យ​.​ថ​ ចុះ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២១​ របស់​លោកស្រី​ សុង​ ឆ​វ័​ន្ត​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធ​នី​ភ្នំពេញ​ ពី​បទ​ ឆបោក​,​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ អំឡុង​ខែកញ្ញា​ ឆ្នាំ​២០២០​ និង​អំឡុង​ខែមិថុនា​ ឆ្នាំ​២០២១​ ។​

សមត្ថកិច្ចបានអោយដឹងថា, ជនជាប់ចោទឈ្មោះ​ នាង​ ណុ​យ​ ហៅ​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ទីលំនៅ​ភូមិ​ខ្វិត​ សង្កាត់​សាក់​សំពៅ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១២​និង​៣០​នាទី​ ត្រង់ចំណុច​ភូមិ​វិហារ​សួគ៌​ ឃុំ​វិហារ​សួគ៌​ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​ករណី​នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។

ជនឆបោកដែលមានចេតនាទុច្ចរិតបែបនេះ ច្រើនដើរប្រព្រឹត្តបទល្មើសគ្រប់ទីកន្លែង ពិសេសតាមបណ្តាមូលដ្ឋានផ្សេងៗ ដែលគេគិតថា រកវិធីបោកបាន និងប្រើគ្រប់រូបភាព ៕

ដោយ ៖ សិលា


ចែករំលែក៖