ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារ បាយ័ន (Bayon Market) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់២ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា២នាក់ បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ 🔴 ផ្សារ បាយ័ន (Bayon Market) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖៣០។
🔥 មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា២នាក់ បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា