ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីឧទ្យាននុរក្សគិរីរម្យសហការជាមួយកម្លាំង សហគមន៍តំបន់កាពារចំបក់បន្តប្រតិបត្តិការបង្ក្រាបការលួចដាំបង្គោលយកដីឧទ្យានជាតិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំរបស់លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានការចង្អុលបង្ហាញពីលោក សួស សុផល អនុប្រធានមន្ទីរទទួលបន្ទុក មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យសហការជាមួយកម្លាំង សហគមន៍តំបន់កាពារចំបក់ បានចុះបង្ក្រាបការលួចដាំបង្គោលរបងហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋគោលបំណងយកធ្វើជាកម្មសិទ្ធិនៅចំណុចនិយាមកាឃ្លុំប្រាំជ្រុង ៤០០៥៥៥ ១២៥២៩២៣,៤០០៦២១ ១២៥៣០០០,៤០០៣១៥ ១២៥២៨៨២,៤០០៦២២ ១២៥៣១២៧,៤០០៧៥៦ ១២៥៣១៦០ ស្ថិតក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តពង់ស្ពឺ នៃឧទ្យានជាតិព្រះសុរាម្រិត-កុសម:គិរីរម្យ (អញ្ញាតជន) បន្ទាប់ពីបានពិនិត្យបរិវេណកន្លែងកើតហេតុឃើញមានការដាំបង្គោលរបងឈើហ៊ុមព័ទ្ធចំនួន១៥០០ដើម និងលួសបន្លាចំនួន៣ខ្សែប្រវែង២០០០ម៉ែត្រដោយឃើញទង្វើបែបនេះវាផ្ទុយពីច្បាប់ស្ដីពី តំបន់ការពារធម្មជាតិ ក្រុមការងារយើងក៏បានដកបង្គោលរបង និងលួសបន្លាទាំងអស់នោះកម្ទេចនៅនិងកន្លែងកើតហេតុតែម្តង។ ក្រុមកាងារកំពុងបន្តស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
លោក សួស សុផល អនុប្រធានមន្ទីរបរិស្ថានខេត្តបានអោយដែរថា សកម្មភាពចុះបង្ក្រាបនេះគឺក្រុមការងារយើងនៅតែបន្តដោយមិនទុកឲ្យមានបទល្មើសទាំងនេះកើតមានទៀតនោះទេ។ សូមបញ្ជាក់ថា ជនណាដែលបោះបង្គោលហ៊ុមព័ទ្ធដាក់សញ្ញាសម្គាល់ និងកាប់គាស់រុករានដីព្រៃឆ្ការដុតឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ និងត្រូវផ្ដន្ទាទោសក្នុងមាត្រាទី៦០ និងមាត្រាទី៦២ នៃច្បាបស្ដីពីតំបន់ការពារធម្មជាតិជាប់ទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំនិងទោសពិន័យជាប្រាក់ពីដប់ប្រាំលាន១៥០០០០០០រៀលដល់ មួយរយហាសិបលាន១៥០០០០០០០រៀល ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖