ខេត្តស្វាយរៀង៖ មានភ្លៀងមួយមេធំលាយខ្យល់កន្ត្រាក់យ៉ាងខ្លាំងបណ្ដាលអោយយរបើកដំបូលផ្ទះនឹងឈ្នៀងរោងបាយនិងរោងម៉ាស៊ីនកិនស្រូវក្នុងឃុំចំនួន៤នៅស្រុករំដួលសំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២១ស្ថិតនៅឃុំកំពង់ចកឃុំស្វាយចេកឃុំកំពង់អំពិលនិងឃុំសង្កែស្រុករំដួល។
បើតាមអាជ្ញាធរស្រុករំដួលបានអោយដឹងថាមានករណីខ្យល់កន្ត្រាក់លាយឡំភ្លៀងធ្វើឲ្យរបើកដំបូលផ្ទះនឹងឈ្នៀងរោងបាយនិងរោងម៉ាស៊ីនកិនស្រូវមាន
១ឃុំកំពង់ចក របើកដំបូលស័ង្កសីចំនួន ៤សន្លឹក ម្ចាស់ផ្ទះមានឈ្មោះឡាំ សាបាន ភេទស្រី អាយុ ៥៧ ឆ្នាំរស់នៅភូមិខ្ពស់ឃុំកំពង់ចក។
២ ឃុំស្វាយចេក
ម្ចាស់ផ្ទះមានឈ្មោះ សុំយ៉ាន ភេទស្រីអាយុ ៦០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិកណ្ដាល ឃុំស្វាយចេករបើកក្បឿងចំនួន ៣០សន្លឹក។
៣ឃុំកំពង់អំពិល ធ្វើឲ្យរលំដើមព្រីងសង្កត់ផ្ទះបាយខូចខាតស័ង្កសីចំនួន៥ សន្លឹកម្ចាស់ផ្ទះមានឈ្មោះគង់សារ៉េត ភេទស្រីអាយុ ៥០ ឆ្នាំ មុខរបរកសិកររស់នៅភូមិតាតែ ឃុំកំពង់អំពិល។
ទី៤ឃុំសង្កែម្ចាស់ផ្ទះមានឈ្មោះហម រ៉ន ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិតាណែងឃំុសង្កែរបើកក្បឿងចំនួន៦ សន្លឹក
និង.ម្ចាស់ផ្ទះមានឈ្មោះហ៊ុន សាញ់ភេទប្រុសអាយុ ៥១ ឆ្នាំរស់នៅភូមិគោកស្រម៉ឃុំសង្កែបើកក្បឿងចំនួន ៥ សន្លឹកនិងដំបូលជញ្ជាំងរោងម៉ាស៊ីនកិនស្រូវខូចខាតស័ង្កសីចំនួន ១៥សន្លឹកផងដែរ។
អាជ្ញាធរស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ព្រមទាំងមានរន្ទះសូមបិទទូរស័ព្ទនិងដើរចេញកន្លែងមានលោហធាតុ ហើយប្រញាប់ប្រញាល់រត់រកទីទួលមានសុវត្ថិភាពនិងរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតងាយស្រួលក្នុងការជួយសង្គ្រោះអាយុជីវិតរបស់បងប្អូន៕
ដោយ៖យឹម សុថាន