ភ្នំពេញ, ផ្សារសាមគ្គី ដែលស្ថិតនៅក្នុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ១៩ (COVID-19) ដែលរស់នៅភូមិ៤ សង្កាត់ផ្សារដេប៉ូ៣ តែងតែទៅទិញម្ហូប នៅទីតាំងខាងលើនេះជាប្រចាំ ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលជាអាជីវករ និង ប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញ សូមពាក់ម៉ាស និងរក្សាគម្លាត
ផ្សារសាមគ្គី ដែលស្ថិតនៅក្នុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រារាជធានីភ្នំពេ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) ដែលរស់នៅភូមិ៤ សង្កាត់ផ្សារដេប៉ូ៣ តែងតែទៅទិញម្ហូប នៅទីតាំងខាងលើនេះជាប្រចាំ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖សិលា