ភ្នំពេញ, នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, អង្គការសេវាកម្មសិស្ស/និស្សិតក្នុងប្រទេសជប៉ុន (JASSO) សហការជាមួយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) និងក្រសួងការបរទេស (MOFA)នៃប្រទេសជប៉ុន នឹងរៀបចំពិព័ណ៍ការសិក្សានៅប្រទេសជប៉ុនតាមរយៈអនឡាញ ឆ្នាំ ២០២១ ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបន្តថា, គោលបំណងនៃពិព័ណ៍តាមរយៈអនឡាញនេះ គឺដើម្បីផ្តល់ជូនសិស្ស/និស្សិតអន្តរជាតិនូវព័ត៌មានថ្មីៗ និងត្រឹមត្រូវស្តីពីការអប់រំកម្រិតខ្ពស់ និងការស្រាវជ្រាវនៅប្រទេសជប៉ុនដើម្បីឱ្យសិស្ស/និសិត្សអាចជ្រើសរើសសាលារៀន/សកលវិទ្យាល័យសមស្រប និងសម្រេចបាននូវគោលដៅសិក្សារបស់ពួកគេ ដែលនេះនឹងជាការលើកស្ទួយការសិក្សានៅប្រទេសជប៉ុន។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បញ្ជាក់ថា, ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ទៅសិក្សានៅប្រទេសជប៉ុនសូមចាប់យកឱកាសនេះដើម្បីធ្វើការចុះឈ្មោះ។
សូមចូលមើលគេហទំព័រផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់ព័ត៌មានលម្អិតនៃពិព័ណ៍នេះ៕
ដោយ៖សិលា