ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងការបិទខ្ទប់ភូមិកំពង់ត្រាច និងភូមិតាត្រាវ ឃុំកំពង់ត្រាចស្រុករមាសហែក មានចំនួន ៤ គោលដៅដើម្បីការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងដល់សាធារណ:ជននិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងរដ្ឋបាលខេត្តស្វាយរៀងជាពិសេសក្នុងភូមិសាស្ត្រស្រុករមាសហែកឲ្យបានជ្រាបថាការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនៅក្នុងភូមិសាស្ត្រស្រុករមាសហែកខេត្តស្វាយរៀងបាននិងកំពុងកើនឡើងគួរឲ្យព្រួយបារម្ភក្នុងនោះចំនួនអ្នកឆ្លងកូវីដ19 អ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកជំងឺកូវីដ19 កំពុងមានការកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

ដើម្បីទប់ស្កាត់សំដៅការពារអាយុជីវិតប្រជាពលរដ្ឋសុខភាពសាធារណ:ដឹងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានៅផលប៉ះពាល់នៃការឆ្លងជំងឺកូវីដ១៩ ចំពោះវិស័យសង្គមនឹងសេដ្ឋកិច្ចក្នុងខេត្តរដ្ឋបាលខេត្តស្វាយរៀងសម្រេចដាក់ចេញនូវសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិកំពង់ត្រាច និងភូមិតាត្រាវ ឃុំកំពង់ត្រាចស្រុករមាសហែករយៈពេល ១៤ថ្ងៃគិតចាប់ពីវេលាម៉ោង ០០នាទីថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ៣ ខែសីហាឆ្នាំ ២០២១។

រដ្ឋបាលខេត្តបញ្ជាក់ទៀតថាចំពោះ៤គោលដៅក្នុងការបិទខ្ទប់ភូមិកំពង់ត្រាច និងភូមិតាត្រាវ ឃុំកំពង់ត្រាចស្រុករមាសហែក មាន
+គោលដៅទី១  ចំណុចស្ពានទឹកវិល
+គោលដៅទី២ ចំណុចកែងបត់ននោង
+គោលដៅទី ៣ ចំណុចផ្លូវពាមខាងលិចចំការខ្នុរ
+គោលដៅទី ៤ ចំណុចខាងត្បូងវិទ្យាល័យរមាសហែក៕

ដោយ៖យឹម សុថាន


ចែករំលែក៖