ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រមុខដឹកនាំ១៣ប្រទេសផ្សេងទៀត ជាគោលដៅរបស់ផ្នែកទន់ចារកិច្ច ដែលអុីស្រាអែលបង្កើតឡើង។
សារព័ត៌មាន The Guardian បានផ្សាយថា តាមឯកសារដែលបានបែកធ្លាយ គោលដៅរបស់ក្រុមចារកិច្ចអុីស្រាអែលមានរក្សាលេខទូរស័ព្ទរបស់ប្រធានាធិបតីម៉ាក្រុង ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan និងមន្ត្រីការបរទេស មន្ត្រីយោធារបស់ប្រទេសចំនួន៣៤ផ្សេងទៀត។
មិនតែប៉ុណ្ណោះផ្នែកទន់ចារកិច្វរបស់អុីស្រាអែលក៏បានតាមដានប្រព័ន្ធទូរស័ព្ទរបស់បណ្តាញព័ត៌មានធំៗនៅលើពិភពលោកចំនួន១៧ផងដែរ ។ ក្រៅពីនេះក៏មានសកម្មជនសង្គមល្បីៗ អ្នកជំនួញ គឺត្រូវបានផ្នែកទន់ Pagasus ផលិតដោយក្រុមហ៊ុន NSO Group របស់អុីស្រាអែល ក្នុងគោលដៅបំពេញសកម្មភាពស្រាវជ្រាវចារកិច្ច។
ការដែលបញ្ជីលេខទូរស័ព្ទត្រូវបានបែកធ្លាយ (រូមមានលេខទូរស័ព្ទរបស់ប្រមុខដឹកនាំនិងបុគ្គលល្បីៗដែល NSO ជ្រើសរើស) មិនមានន័យថាលេខទូរស័ព្ទទាំងអស់នៅរងការវាយប្រហារដោយជោគជ័យនោះឡើយ។ ប៉ុន្តែម្ចាស់លេខទូរស័ព្ទទាំងនោះ គឺជាគោលដៅសំខាន់របស់ក្រុមចារកិច្ចអុីស្រាអែល៕ដោយ៖ធីរីណា