ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ប្ដីប្រពន្ធវ័យចំណាស់កើតជំងឺកូវីដ-១៩ ពេលនេះលោកយាយទទួលមរណភាពហើយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ រូបភាពយាយតាពីរនាក់ប្ដីប្រពន្ធដែលកាន់ដៃគ្នានៅគ្រាដែលច្រមុះដកដង្ហើមដោយជំនួយខ្យល់អុកស៊ីសែនហើយទទួលបានការចាប់អារម្មណ៍ពី មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនោះ ពេលនេះលោកយាយទទួលមរណភាពហើយ។

លោកយាយ​ ជឹម​ ជន​ អាយុ៨២ឆ្នាំ​ នៅបាត់ដំបង​ត្រូវជាភរិយាលោកតា​ សាំង​ ម៉ោញ​ អាយុ​៨៧ឆ្នាំ​ បានទទួលអនិច្ចកម្មហេីយ​នៅវេលាម៉ោង​ ៤និង១៥នាទីទៀបភ្លឺ​ ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២១។ 

លោកតា​និង លោកយាយ​ ទាំង​ពីរ​នាក់​ប្ដីប្រពន្ធចេញ​រោគសញ្ញា​នៅ​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២១​ ហេីយ​ត្រូវ​បាន​យក​វត្ថុ​វិភាគ​នៅមន្ទីរពេទ្យ​បង្អែក​ឯកភ្នំ​ នា​​ថ្ងៃទី​១២​ ខែ​ឆ្នាំ​ដដែល​ហើយ លទ្ធផល​គឺ​វិជ្ជមាន​ទាំង​ពីរ​នាក់​តាយាយ​។  ដោយសារ​ស្ថានភាព​សុខភាព​​របស់ពួកគាត់ធ្ងន់មន្ទីរពេទ្យ​បង្អែក​ឯកភ្នំ​ក៏​បាន​បញ្ជូន​ពួក​គាត់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​។

មានប្រជាពលរដ្ឋនិងសប្បុរសជនជាង​១០០នាក់​បានផ្ញេីថវិកាចូលរួម​មរណទុក្ខ​ ជាមួយលោកតា​ដែលគេបានដឹងថា​ បាន​ជួយថែរក្សា​លោកយាយ​ យ៉ាង​ដិតដល់​មុនពេល​លោកយាយ​ទទួលមរណភាព​ ៕

ដោយ៖ សូរិយា


ចែករំលែក៖