ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងស្រាវជ្រាវ បង្ក្រាប ចោរប្លន់ប្រើកាំបិត២ នាក់

ចែករំលែក៖

    ខេត្តបាត់ដំបង ៖ កម្លាំង ក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន ចុះ ប្រតិបត្តិការ បង្ក្រាប ប្រើប្រាស់ កាំបិត ភ្ជង់ យក ម៉ូតូ និង ទូរស័ព្ទ ដៃ១ ករណី និង បានខ្លួន ជនសង្ស័យ ចំនួន ០២ នាក់ ។ប្រតិបត្តិការនេះធ្វើឡើងនៅ វេលា ម៉ោង ១០ និង ៤៨ នាទីព្រឹកថ្ងៃ ទី ២៣ ខែកក្កដា ឆ្នាំ ២០២១ នៅ ចំណុច ក្រុម ទី ០៥ ភូមិ អូរ តា គាំ ៣ សង្កាត់ ទួល តា ឯក ក្រុង-ខេត្តបាត់ដំបង ។

លោក វរសេនីយ៍ឯក ឈឿ ន គឹ ម ស៊ុ ង នាយ រង ការិយាល័យ ព្រហ្មទណ្ឌ កំរិត ស្រាល បានឲ្យដឹងថា លោកបាន ដឹកនាំ ធ្វើការ ស្រាវជ្រាវ រហូត កំណត់ មុខសញ្ញា បាន និង ឈាន ទៅ ធ្វើការ ឃាត់ខ្លួន ជនសង្ស័យទាំងនេះតែ ម្តង ។
លោកមានប្រសាសន៍ថា ជនសង្ស័យ មានឈ្មោះ ឡា ច ងួ ន យី ភេទ ប្រុស អាយុ ២២ ឆ្នាំ មាន ទីលំនៅ ភូមិ ១៣ មក រា សង្កាត់ ព្រែក ព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង និង ឈ្មោះ សា រ៉ ម លី ហៅ ជី ន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មាន ទីលំនៅ ភូមិ ដាំ ស្ពៃ សង្កាត់ ស្លា កែ ត ក្រុង -ខេត្ត បាត់ដំបង ។ ជនសង្ស័យ បាន ធ្វើ សកម្មភាព ប្រើប្រាស់ កាំបិត ភ្ជង់ យក ទូរស័ព្ទ ដៃ ម៉ាក HUAWEI ពណ៌ មាស ពី ជន រង គ្រោះ ឈ្មោះ ព្រួញ សុភ ក្ត្រ័ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មាន ទីលំនៅ ភូមិ ១៣ មក រា សង្កាត់ ព្រែក ព្រះស្តេច ក្រុង-ខេត្តបាត់ដំបង កាលពី ថ្ងៃ ទី ២១ ខែកក្កដា ឆ្នាំ ២០២១ វេលា ម៉ោង ០២ និង ៣០ នាទី នៅ ចំណុច ភូមិ ចំការ ឫស្សី សង្កាត់ ព្រែក ព្រះស្តេច ក្ក្រុង-ខេត្តបាត់ដំបង ។
ក្នុងនោះដែរ សមត្ថកិច្ចរឹបអូស វត្ថុ តាងរួម មាន ៖ ទូរស័ព្ទ ដៃ ម៉ាក HUAWEI ពណ៌ មាស ចំនួន ០១ គ្រឿង ( ជា របស់ ជន រង គ្រោះ ) – ដំបង ដែក ពណ៌ ខ្មៅ ០១ ដើម – កាំបិត កែ ច្នៃ ដង ដែក ០១ ដើម – ឧបករណ៍ សម្រាប់ ប្រើប្រាស់ គ្រឿងញៀន មួយ ចំនួន និង ប្រាក់ ដុល្លារ ក្លែងក្លាយ មួយ ចំនួន ។

បច្ចុប្បន្នកម្លាំង ការិយាល័យ ជំនាញ បាន កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្តបាត់ដំបង ដើម្បី អនុវត្ត បន្ត តាម នីតិវិធី ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖