ខេត្តកោះកុង, បើយោងតាមប្រភព និងរូបភាពពី៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា ,លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងអនុប្រធានអនុគណៈគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ និងមន្ត្រីពាក់ព័ន្ធបានចូលរួមប្រគល់ ទទួលក្តារមឈូសចំនួន១២០ក្តារមឈូស។
សូមបញ្ជាក់ថា, ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ក្តារមឈូសចំនួន១២០ក្តារមឈូសសម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តកោះកុងសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងអនុប្រធានអនុគណៈគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ បានអោយដឹងថា, ក្នុងនោះដែររដ្ឋបាលខេត្តបានធ្វើការបែងចែកទៅតាមបណ្តាស្រុកមួយចំនួនដូចជា:
១-ស្រុកស្រែអំបិលទទួលចំនួន៥០ក្តារមឈូម
២-ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមាទទួលបានចំនួន៧០ក្តារមឈូស។
ជាចុងក្រោយនេះ ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងប្រធានអនុគណៈគ្រប់គ្រង និងចាត់ចែងសាកសពកូវីដ-១៩ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលដែលបានគិតគួរដល់សុខ ទុក្ខ ប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកលំបិននាសម័យកាលជំងឺកូវីដ-១៩នេះ។
សូមជម្រាបជូនថា, បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃអាទិត្យទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៨១៩នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៧១៦នាក់ និងករណីស្លាប់ ២៩នាក់៕
ដោយ៖សិលា