ខេត្តត្បូងឃ្មុំ ៖ យោងតាមផ្លូវការរបស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ឲ្យបានថា, នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានចូលរួមជាអធិបតី បានអញ្ជើញប្រកាសកែសម្រួលក្រុមករងារយុជន ក្នុងរចនាសម្ព័ន្ធ ស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិ ក្នុងស្រុក មេមត់ នៃខេត្តត្បូងឃ្មុំ។
ពិធីនេះដែរ ក៏មានការអញ្ជើញជាគណៈធិបតី លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី អនុប្រធានសមាជិកក្រុមអចិន្រ្តៃយ៍យុវជនេត្ត លោកស្រេងលី ប្រធាន និង អស់លោក លោកស្រីអនុប្រធានគណៈអចិន្ត្រៃគណកម្មាធិការគណបក្សស្រុក លោក លោកស្រី សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក ប្រធានក្រុមការងារយុវជនគណបក្ស ឃុំ ប្រធានសកម្មជនយុវជនភូមិសរុបចំនួន ២៣៩នាក់ ។
គួរបញ្ជាក់ថា ការរៀបចំពិធីនេះត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល រក្សាបាននូវខ្យល់អាកាសចេញចូលដើម្បីជៀសវាងការឆ្លងជំងឺកូវីដផងដែរ។
ក្នុងពិធីនេះ លោក ហាក់ សុខមករា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំ និង លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជនជូន ដល់ក្រុមការងារយុវជនគណបក្សក្នុង រចនាសម្ព័ន្ធទាំងអស់ទើបប្រកាសកែសម្រួល តែងតាំង ថ្មី ។
បានលើកឡើងអំពីគោលការណ៍ ក្នុងការគ្រប់គ្រង រចនាសម្ព័ន្ធបក្ស ក្នុង ជួរយុវជន ការកសាងសមាជិកបក្សក្នុងជួរយុវជន ការពង្រឹងសតិអារម្មណ៍យុវជនគណបក្ស និងបានផ្ដោតជាសំខាន់ ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត ខាងមុខ និង ផ្សព្វផ្សាយផែនការសកម្មភាព របស់ក្រុមការងារយុវជនគណបក្សខេត្ត ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ។
(យុវជនសមាជិកបក្ស ១រូប គឺ សម្លេងឆ្នោតគាំទ្រគណបក្ស ១ សន្លឹក )
នៅចុងបញ្ចប់នៃកម្មវិធី លោក បាននាំយកថវិកាមួយចំនួនរបស់ លោក ផារ៉ាមង្គល និង លោកហុីសាយ ក្រុមជនបង្គោល ទទួលប្ទុកយុវជនស្រុកជូនដល់ សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមផងដែរ៕
ដោយ៖សិលា