ខេត្ត បាត់ដំបង ៖ ជនសង្ស័យ ម្នាក់ អត់អីលួចមកលួចកាត់ខ្សែភ្លើងតែត្រូវ ម្ចាស់តាមទាន់ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃ ទី ២៤ ខែកក្កដា ឆ្នាំ ២០២១ នៅ ចំណុច សង្កាត់ រតនៈ ក្រុង បាត់ដំបង ។
លោក វរសេនីយ៍ឯក ពេជ្រ សា រ៉ែ ន អធិការ នគរបាល ក្រុង បាត់ដំបង បាន ឲ្យ ដឹង ថា ជនសង្ស័យ ម្នាក់ ឈ្មោះ អ៊ួ ន វិ បុល ភេទ ប្រុស អា យុ ២៨ ឆ្នាំ មាន ទីលំនៅ ភូមិ ដាក់ សសរ សង្កាត់ អូរ ម៉ា ល់ ក្រុង-ខេត្ត បាត់ ដំបង។ ចំណែក ជន រង គ្រោះ ឈ្មោះ ឡា ច ផ ល្លី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មាន ទីលំនៅ ភូមិ សុ ភី ០១ សង្កាត់ រតន : ក្រុង-ខេត្តបាត់ដំបង ។ នៅយប់ថ្ងៃកើតហេតុអំឡុងម៉ោង១០យប់ជនសង្ស័យ ខាងលើ បានឡើងលើបង្គោលភ្លើងយកដង្កាប់ទៅកាត់ផ្តាច់ខែ្សភ្លើងរបស់ជនរងគ្រោះបានប្រវែងជិត១០០ម៉ែត្រ។ពេលដាច់ចរន្តអគ្គិសនីម្ចាស់ផ្ទះចេញមកមើល ស្រាប់តែឃើញជនសង្ស័យកំពុងស្រាវខ្សែភ្លើងក៏ប្តឹងនគរបាលមូលដ្ឋានឲ្យឃាត់ខ្លួនតែម្តង។
ដោយ៖ប្រាថ្នា