ព័ត៌មានទាន់ហេតុការណ៍៖

លោកសាស្រ្តាចារ្យ ព្រីង សាខន បានទទួលមរណៈភាព និងបានធ្វើតេស្ដរកឃើញវិជ្ជមាន កូវីដ-១៩ !

ចែករំលែក៖

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ព្រីង សាខន បានទទួលមរណៈភាព និងបានធ្វើតេស្ដរកឃើញវិជ្ជមាន កូវីដ-១៩ ! នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានលើកឡើងមកបញ្ជាក់ថា, លោកសាស្រ្តាចារ្យ ព្រីង សាខន មុខវិជ្ជាឯកទេស រូបវិទ្យា នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណៈភាព និងបានធ្វើតេស្ដរកឃើញវិជ្ជមាន កូវីដ-១៩។ សពរបស់លោកសាស្រ្តាចារ្យ ត្រូវបានរៀបចំវិចខ្ចប់យកទៅបូជា នៅថ្ងៃទី ២៦ ​ខែកក្កដា ឆ្នាំ២០២១នេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , 🙏 យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសាររបស់លោកសាស្រ្តាចារ្យ និងសូមដួងវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យ ព្រីង សាខន បានទៅកាន់សុគតិភព – រូបំ អនិច្ចំ ទុក្ខំ អនត្តា!

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ ៕

ដោយ ៖ សិលា


ចែករំលែក៖