ខេត្តកំពង់ចាម ៖ នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំងការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋតាមបណ្ដាគោលដៅចាក់វ៉ាក់សាំងនៅស្រុកចំនួន៣ និងបាននាំយកអំណោយរបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិទៅឧបត្តម្ភដល់ក្រុមគ្រូពេទ្យរបស់អគ្គបញ្ជាការកងទ័ពជេីងគោកផងដែរ ។
កម្លាំងការពារសុវត្ថិភាពតាមបណ្ដាគោលដៅចាក់វ៉ាក់សាំងនៅស្រុកចំនួន៣រួមមាន៖
១-ស្រុកកំពង់សៀម៖ នៅសាលាបឋមសិក្សា ហ៊ុន សែន ដំបងដែក។
២-ស្រុកកងមាស៖ នៅមន្ទីរពេទ្យបង្អែកកងមាស និងមណ្ឌលសុខភាពខ្ចៅ។
៣-ស្រុកបាធាយ៖ នៅវិទ្យាល័យជេីងឆ្នុក។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ឯម កុសលបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ ជាថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖ ថវិកា១,០០០,០០០រៀល អង្ករ១បេ មី៥កេស ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស ម៉ាស់ ជែលលាងដៃ សរុបជាថវិកាចំនួន ១,៦៣០,០០០រៀល ឧបត្តម្ភដល់ក្រុមគ្រូពេទ្យរបស់អគ្គបញ្ជាការកងទ័ពជេីងគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ភឿក គឹមសុង នាយករងទីចាត់ការសុខាភិបាល ស្ថិតនៅមណ្ឌលចាក់វ៉ាក់សាំង វិទ្យាល័យជេីងធ្នុក ស្រុកបាធាយ ៕
ដោយ ៖ វណ្ណៈ