ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ចុះពិនិត្យ​កម្លាំងការពារគោលដៅចាក់វ៉ាក់សាំងនៅស្រុកចំនួន៣ និងនាំយក​អំណោយ​ជាសម្ភារៈថវិកាទៅឧបត្ថម្ភ​ផងដែរ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នៅល្ងាចថ្ងៃទី​២៧ ខែកក្កដា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានអញ្ជេីញចុះត្រួតពិនិត្យ​កម្លាំង​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់​ សាធារណៈ​ជូនប្រជាពលរដ្ឋ​តាមបណ្ដាគោលដៅចាក់វ៉ាក់សាំងនៅស្រុកចំនួន​៣​ និងបាននាំយក​អំណោយ​របស់លោក​នាយ​ឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ទៅឧបត្តម្ភ​ដល់ក្រុមគ្រូពេទ្យរបស់អគ្គបញ្ជាការកង​ទ័ពជេីងគោក​ផងដែរ ។ 

  ​កម្លាំង​ការពារ​សុវត្ថិភាព​តាមបណ្ដាគោលដៅចាក់វ៉ាក់សាំងនៅស្រុកចំនួន​៣​រួមមាន៖

  ១-​ស្រុកកំពង់សៀម​៖ នៅសាលាបឋមសិក្សា​ ហ៊ុន​ សែន​ ដំបងដែក។ 

  ២-ស្រុកកងមាស​៖ នៅមន្ទីរពេទ្យបង្អែកកងមាស និងមណ្ឌល​សុខភាព​ខ្ចៅ។

  ៣-ស្រុកបាធាយ៖ នៅវិទ្យាល័យ​ជេីងឆ្នុក​។

  ឆ្លៀតក្នុងឱកាស​នោះលោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​បាននាំយកអំណោយ​ដ៏ថ្លៃថ្លារបស់​លោក​នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​នេត សាវឿនអគ្គស្នងការនគរបាលជាតិ​ ជាថវិកា​និងគ្រឿងឧបភោគបរិភោគមួយចំនួន​ដូចជា៖​ ​ថវិកា១,០០០,០០០រៀល​  អង្ករ១បេ​ មី៥កេស​ ទឹកក្រូច​៥កេស​ ទឹកសុទ្ធ​៥កេស​ ម៉ាស់ ជែលលាងដៃ​ សរុបជាថវិកា​ចំនួន​ ១,៦៣០,០០០រៀល​ ឧបត្តម្ភ​ដល់ក្រុមគ្រូពេទ្យរបស់អគ្គបញ្ជាការកង​ទ័ពជេីងគោក​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ ភឿក​ គឹមសុង​ នាយករងទីចាត់ការសុខាភិបាល​ ស្ថិត​នៅមណ្ឌលចាក់វ៉ាក់សាំង​ វិទ្យាល័យជេីងធ្នុក​ ស្រុកបាធាយ​​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖