ព័ត៌មានទាន់ហេតុការណ៍៖

ចក្រភពអង់គ្លេសបរិច្ចាគវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដល់ប្រទេសកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី

ចែករំលែក៖

ភ្នំពេញ៖ ចក្រភពអង់គ្លេសបរិច្ចាគវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដល់ប្រទេសកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន(British Embassy Phnom Penh) ។

វ៉ាក់សាំងចំនួនប្រាំបួនលានត្រូវបានបរិច្ចាគទៅកាន់ប្រទេសជាច្រើនតាមរយះកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ដើម្បីដោះស្រាយបញ្ហា Covid-19
• វ៉ាក់សាំងត្រូវបានគេរំពឹងថានឹងចាកចេញពីចក្រភពអង់គ្លេសនៅសប្ដាហ៍នេះ ដោយប្រទេសកម្ពុជា ក៏ស្ថិតក្នុងចំណោមបណ្ដាប្រទេសដ៏ទៃទៀតដែលនឹងទទួលបានវ៉ាក់សាំងទាំងនេះដែរ។

• ចក្រភពអង់គ្លេសបានប្ដេជ្ញាថានឹងបរិច្ចាគវ៉ាក់សាំងចំនួន ១០០ លានដួសដល់ប្រទេសនានា នៅត្រឹមខែមិថុនាឆ្នាំ ២០២២ ដែល ៨០ លានដួសនៃចំនួននេះនឹងត្រូវបានបរិច្ចាគតាមរយៈយន្តការ COVAX។
ក្នុងសប្ដាហ៍នេះចក្រភពអង់គ្លេសនឹងចាប់ផ្តើមបញ្ចូនវ៉ាក់សាំង Coid-19 ចំនួន ៩ លានដួសទៅកាន់ប្រទេស ជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីដោះស្រាយបញ្ហាCowd-19។ រដ្ឋមន្ត្រីក្រសួងការបរទេស Lorrini Raab បានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១)

វ៉ាក់សាំងចំនួន ៥ លានគូសត្រូវបានផ្តល់ឱ្យយន្តការ COVAX ដែលជាគម្រោងដើម្បីធានាបាននូវការទទួល វ៉ាក់សាំង Covie-19 ដែលមានលក្ខណៈសកលនិងស្មើភាពគ្នា។ យន្តការ COVAX និងចែកចាយជាបន្ទាន់ ដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបតាមរយៈប្រព័ន្ធបែងចែកប្រកបដោយសមធម៌ដែលផ្ដល់ អាទិភាពក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជនដែលត្រូវការបំផុត។ វ៉ាក់សាំងចំនួន ៤ លានដួសទៀតនិងត្រូវ ចែកចាយដោយផ្ទាល់ដល់ប្រទេសដែលត្រូវការ។

ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៤១៥.០០០ ដួស ក្នុងចំណោមបណ្ដាប្រទេសដទៃទៀត។
ចក្រភពអង់គ្លេសក៏បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតយន្តការ COVAX នៅឆ្នាំ ២០២០ ដោយ ផ្តល់ថវិកាសរុបចំនួន ៥៥៨ លានផោន ដើម្បីផ្តល់វ៉ាកសាំងដល់ប្រទេសដែលមានប្រាក់ចំណូលទាប។ គម្រោងនេះបានផ្តល់នូវវ៉ាក់សាំងជាង ១៥២ លានដួសដល់ជាង ១៣៧ ប្រទេសក្នុងនោះមាន ៨៣ ប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ៦៥ ភាគរយនៃវ៉ាក់សាំងដំបូងគឺ Oxlord-AstraZeneca ។ យន្តកា រCOVAX មានគោលបំណងផ្តល់វ៉ាក់សាំងចំនួន ១,៨ ពាន់លានដួសដល់ប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតទាបនៅជុំវិញពិភពលោកនៅដើមឆ្នាំ ២០២២ ។

លោកស្រីឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា Tina Redshaw មានប្រសាសន៍ថា៖ វ៉ាក់សាំង AstrZaraca ចំនួន ៤១៥,០០០ ដួសនះនឹងជួយដល់សហគមន៍ក្នុងមូលដ្ឋានដើម្បី ចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជាឡើងវិញ។ ខ្ញុំពិតជារីករាយដែលចក្រភពអង់គ្លេសប្ដេជ្ញាចិត្តក្នុងការបរិច្ចាកវ៉ាក់សាំង នៅទូទាំងពិភពលោក ទាំងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ហើយក្នុងនោះក៏ មានប្រទេសកម្ពុជាផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖