ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនប្រធានសហគមន៍ស្វាយចេកថ្មី ពាក់ព័ន្ធបទល្មើសលួចលក់អចលនវត្ថុអ្នកដទៃដែលប្រព្រឹត្តនៅចំណុចភូមិបែកបរ និងភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ប្រធានសហគមន៍ស្វាយចេកថ្មីរូបនេះ ឈ្មោះ ខៀវ ផល្លី អាយុ៥០ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ប្រភពដដែល បានបន្ថែមទៀតថា ប្រធានសហគមន៍ស្វាយចេកថ្មី រូបនេះ បានធ្វើសកម្មភាពលួចលក់អចលនវត្ថុអ្នកដទៃដែលប្រព្រឹត្តនៅចំណុចភូមិបែកបរ និងភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ តាមមាត្រា២៥៣នៃច្បាប់ភូមិបាលមកតុលាការដើម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី