ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនសហការ ជាមួយ នគរបាល ប៉ុស្តិ៍ ស្ទឹង មាន ជ័យ ទី ១ឡោម ព័ទ្ធ ចាប់ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់ក្នុង ចំណោម បក្ខពួក ពីរ នាក់ ត្រូវ បាន សមត្ថកិច្ច ខណ្ឌចំការមន សហការ ជាមួយ សមត្ថកិច្ច នគរបាលប៉ុស្តិ៍ ស្ទឹង មាន ជ័យ ទី ១ ឡោម ព័ទ្ធ ចាប់ខ្លួន ក្រោយ ពីធ្វើ សកម្មភាព ឆក់ យកទូរស័ព្ទ ដៃ ស៊េរី ទំនើប ពី នារី ម្នាក់ បាន សម្រេច រួច បាន នាំ គ្នា ជិះ ម៉ូតូរត់គេច ទៅ ស ម្ងំលាក់ខ្លួន នៅ ក្នុង បន្ទប់ ជួល មួយ កន្លែង។
ហេតុការណ៍នេះបង្ក ឲ្យ មានការ ភ្ញាក់ផ្អើល ឡើង កាលពី វេលាម៉ោង ៨ និង ២០ នាទី យប់ ថ្ងៃ ទី ២៨ ខែកក្កដា ឆ្នាំ ២០២១ នៅ ចំណុច បន្ទប់ ជួល គ្មាន លេខ ផ្លូវលំ សង្កាត់ ស្ទឹង មាន ជ័យ ទី ១ ខណ្ឌមានជ័យ ។

ប្រភព ព័ត៌មាន ពី សមត្ថកិច្ច មូលដ្ឋាន បាន ឱ្យដឹង ថា ជនសង្ស័យ ដែល ឃាត់ខ្លួន មានឈ្មោះ មឿង សុធា អាយុ ២៥ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅ បន្ទប់ ជួល កើតហេតុ ( ជា អ្នក បិទ គូទ ) ។ ចំណែកឯ បក្ខពួក ម្នាក់ ទៀត ដែល រត់គេច ខ្លួន មានឈ្មោះ ឧត្ដម មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅ ជាមួយ គ្នា ( ជា អ្នក ធ្វើ សកម្មភាព ) ។ ក្រោយ ពេល ឃាត់ខ្លួន សមត្ថកិច្ច ដកហូត បាន ម៉ូតូ ជិះ ធ្វើ សកម្មភាព ចំនួន ២ គ្រឿង គឺមួយ គ្រឿង ម៉ាក ហុងដា ស្គូពី-ក្លិបពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 1IR-4555 និង មួយ គ្រឿង ទៀត ម៉ាក ហុងដា ស្គូពី ស៊េរី ឆ្នាំ ២០២១ ពណ៌ ខ្មៅ បិទ តែម លា យស ពាក់ ស្លាក លេខ ភ្នំពេញ 1IC-8674 ។

ប្រភព ដដែល បន្ត ថា នៅ មុន ពេល កើតហេតុ ជនសង្ស័ រួម ជាមួយ បក្ខពួក ម្នាក់ ទៀត បាន ជិះ ម៉ូតូ ទាំង ពីរ គ្រឿងទៅធ្វើ សកម្មភាព ឆក់ យកទូរស័ព្ទ ដៃ មួយ គ្រឿង ម៉ាក អាយ ហ្វូ ន 11 ពី ដៃ នារី ជា ជន រង គ្រោះ ខណៈ ពេល ដែល នាង កំពុង តែ អង្គុយ នៅ លើ ម៉ូតូ កង់ បី មួយ គ្រឿង នៅ ត្រង់ ចំណុច ក្បែរ ស្ថានីយប្រេងឥន្ធនៈ ភី ធី ធី តាម បណ្ដោយ ផ្លូវលេខ ៤៣០ ក្នុង សង្កាត់ ទួល ទំពូង ទី ២ ខណ្ឌចំការមន ។ បន្ទាប់ ពី ធ្វើ សកម្មភាព ឆក់ ទូរស័ព្ទ ដៃ បាន សម្រេច ហើយ ជនសង្ស័យនិង បក្ខពួក បាន នាំ គ្នា ជិះ ម៉ូតូ រត់គេច ខ្លួន បាត់ ស្រមោល ។

ប្រភព ដដែល បន្ត ទៀត ថា ភ្លាម ៗ នោះនារី រង គ្រោះ ក៏ ទំនាក់ទំនង ប្រាប់ បងប្រុស របស់ នាង ពេល នោះ បងប្រុស របស់ នាងក៏ បាន យក ទូរស័ព្ទ ដៃ របស់ ខ្លួន មក បើក មើល កម្មវិធី (Zanly) ដែល ជា កម្មវិធី ទំនាក់ទំនង ប្រាប់ ពី ផែនទី ដោយសារ តែ បងប្រុស របស់ នារី រង គ្រោះ បាន ធ្វើការ ភ្ជាប់ ទំនាក់ទំនង ជាមួយនឹង ទូរស័ព្ទ ដៃដែល ត្រូវ ជនសង្ស័យ ឆក់ យក ទៅ រហូត បានឃើញ ពី ទីតាំង លាក់ខ្លួន របស់ ជនសង្ស័យ រួចបងប្រុស ជន រង គ្រោះ ក៏ ប្រញាប់ រាយការណ៍ ជូន សមត្ថកិច្ច មូលដ្ឋាន ឲ្យ ចុះ មក ជួយ ធ្វើអន្តរាគមន៍ ។

ក្រោយ មក កម្លាំង សមត្ថកិច្ច ខណ្ឌចំការមន ក៏ បាន សហការ ជាមួយនឹង កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋបាល ស្ទឹង មាន ជ័យ ទី ១ ចុះ ឡោម ព័ទ្ធ ត្រង់ ចំណុច កើតហេតុ និង បាន ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ចំណែកឯ បក្ខពួក ម្នាក់ ទៀត បាន យក ទូរស័ព្ទ ដៃ របស់ នារី រង គ្រោះ រត់គេច ខ្លួន បាត់ ទៅ។

បច្ចុប្បន្ន ជនសង្ស័យរួម ទាំង វត្ថុ តាងត្រូវ បាន សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋបាល ស្ទឹង មាន ជ័យ ទី ១ ប្រគល់ ទៅ ឲ្យ សមត្ថកិច្ច ខណ្ឌចំការមន នាំ យក ទៅ សាកសួរ នៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី កសាង សំណុំរឿង បញ្ជូន ទៅ សលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត តាម នីតិវិធី ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖