ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន​ ម៉ានី​ អបអរសាទរជាមួយប្រជាជនកម្ពុជាទាំងអស់ដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ជាបន្តបន្ទាប់ ពីបណ្តាប្រទេសជាមិត្ត

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃនេះ វ៉ាក់សាំង ចនសាន់​ និងចនសាន់ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាកាយវិការដ៏មានអត្ថន័យក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ទន្ទឹមនឹងការដាក់ចេញនូវចំណាត់ការនានាប្រកបដោយប្រសិទ្ធភាពសំដៅធានាបាននូវការគ្រប់គ្រងស្ថានការណ៍ ដោយរក្សាបានទាំងប្រក្រតីភាពនៃជីវភាពសង្គម​ និងការកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក៏សម្រេចបាននូវការចាក់វ៉ាកសាំងជូនដល់ប្រជាពលរដ្ឋស្របតាមផែនការ និងទិសដៅដែលបានកំណត់។ តាមរយៈការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងតាមរយៈជំនួយ និងការបញ្ជាទិញផ្ទាល់ រាជរដ្ឋាភិបាលនឹងអាចសម្រេចគោលដៅបានកាន់តែឆាប់រហ័សក្នុងការទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។

លោក ហ៊ុន ​ម៉ានី​ លេីក​ឡេីងថា​ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃមួយនេះ​ ដែលការណ៍នេះ បានបង្ហាញពីចំណងមិត្តភាពល្អរវាងប្រទេសយើងទាំង២នៅក្នុងកាលៈទេសៈលំបាកនេះ។ ខ្ញុំក៏សង្ឃឹមដែរថា ប្រទេសជាមិត្តដទៃទៀតនឹងបន្តចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា​​​ដើម្បីសម្រេចបានជ័យជំនះលើការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូល៕

ដោយ៖ សូរិយា


ចែករំលែក៖